Rain ​ចាយ​រាប់​ម៉ឺន​ដុល្លារ​ថែ​ប្រពន្ធ ក្រោយ Kim Tae Hee សម្រាល​កូន​រួច

  • 2018-04-19 02:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ឆ្លង​ទន្លេ​កូន​ដំបូង​ភ្លាម កំពូល​តារា​ចម្រៀង និង​សម្ដែង Rain បាន​បញ្ជូន​ប្រពន្ធ​របស់​ខ្លួន​ចូល​សម្រាក​ក្នុង​បន្ទប់​សម្រាក​ពិសេស​ដែល​មាន​តម្លៃ​ឡើង​ដល់​ជិត​២​ម៉ឺន​ដុល្លារ។

មុន​នេះ​បន្តិច កម្មវិធី​មួយ​របស់​ប៉ុស្តិ៍​ទូរទស្សន៍ OBS បាន​រាយការណ៍​ពី​ថ្លៃ​សេវា​ថែ​ទាំ​សុខភាព​របស់​តារា​សម្ដែង​ស្រី Kim Tae Hee ក្រោយ​ពេល​សម្រាល​កូន​រួច។ តាម​នោះ​ដែរ ដើម្បី​ឲ្យ​ប្រពន្ធ​ឆាប់​យក​កម្លាំង​វិញ តារា​ចម្រៀង Rain បាន​បញ្ជូន​ប្រពន្ធ​ចូល​សម្រាក​ក្នុង​បន្ទប់​ថែ​ទាំ​ពិសេស​ដែល​មាន​តម្លៃ ២០​លាន​វ៉ុន (១៩០០០​ដុល្លារ) សម្រាប់​រយៈ​ពេល​២​សប្ដាហ៍។

នៅ​ក្នុង​បន្ទប់​ពិសេស​នេះ ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ​ត្រូវ​បាន​គិលានុបដ្ឋាយិកា​មើល​ថែ​ទាំ​២៤​ម៉ោង ហើយ​សុខភាព​របស់​ម្ដាយ​កូន​នេះ ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង។ នាង​ក៏​ត្រូវ​បាន​បង្រៀន​ពី Yoga និង​វិធី​មើល​ថែ​ទារក​ផង​ដែរ។ ចុងភៅ​ក៏​ធ្វើ​ម្ហូប​ដែល​អាច​ជួយ​ឲ្យ​តារា​រូប​នេះ​ឆាប់​យក​បាន​រាង​ស្អាត​វិញ​ដូច​គ្នា។

ក្រោយ​២​សប្ដាហ៍ តួ​រឿង "Iris” ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រលប់​មក​ផ្ទះ​វិញ តែ Rain នៅ​តែ​អញ្ជើញ​វេជ្ជបណ្ឌិត​មក​ពិនិត្យ​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ​ដើម្បី​តាម​ដាន​សុខភាព​ប្រពន្ធ​ឲ្យ​ល្អ​បំផុត។ ទស្សនិកជន​បាន​លាន់​មាត់​ថា ដោយ​សារ​តែ​ការ​មើល​ថែ​បាន​ដិតដល់​បែប​នេះ​ហើយ ទើប​អ្នក​ម្ដាយ​កូន​១​រូប​នេះ អាច​យក​រាង​ស្រឡូន​មក​វិញ​បាន​លឿន​ដូច​នេះ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម