គិត​ថា​ខ្លួន​ស្អាត​ពេក​មិន​សម​នឹង​ធ្វើ​ការ ស្ត្រី​ម្នាក់​សុខ​ចិត្ត​ទៅ​សុំទាន​វិញ

  • 2018-04-19 02:18:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំនួស​ឲ្យ​ការ​ស្វែង​រក​ការងារ​ធ្វើ ស្រ្តី​ជនជាតិ​ចិន​ម្នាក់​បែរ​ជា​ទៅ​អង្គុយ​សុំទាន​តាម​ផ្លូវ​វិញ​ព្រោះ​គិត​ថា​ខ្លួន​ស្អាត​ពេក មិន​សម​នឹង​ធ្វើ​ការ។

កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មេសា​កន្លង​ទៅ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន​បាន​នាំ​គ្នា​ចែក​រំលែក​ព្រោងព្រាត​នូវ​រូបភាព​ស្រី​ម្នាក់​កំពុង​អង្គុយ​សុំទាន​តាម​ផ្លូវ។

នៅ​ចំ​ពី​មុខ​ខ្លួន មនុស្ស​ស្រី​រូប​នេះ​បាន​សរសេរ​លើ​ផ្លាក​ថា៖ "ខ្ញុំ​មក​ពី​ខេត្ត Hunan មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ រាង​កាយ​មាំមួន។ ខ្ញុំ​ជ្រើស​យក​ការ​អង្គុយ​សុំទាន​នៅ​ទី​នេះ ជំនួស​ឲ្យ​ការ​ស្វែង​រក​ការងារ​ធ្វើ។ អរគុណ​សន្ដាន​ចិត្ត​ល្អ​របស់​អ្នក​ទាំង​អស់​គ្នា"។

យោង​តាម​បណ្ដាញ​ព័ត៌មាន Next Shark តួ​ឯក​ក្នុង​សាច់​រឿង​ខាង​លើ​គឺ​ស្ត្រី​អាយុ​៣០​ឆ្នាំ​ម្នាក់ ធ្លាប់​ធ្វើ​ការ​ជា​អ្នក​គិត​លុយ តែ​ក្រោយ​មក​ក៏​ត្រូវ​គេ​បណ្ដេញ​ចេញ ហើយ​ក៏​មិន​ចង់​រក​ការងារ​ធ្វើ​ទៀត។ នារី​កើត​ឆ្នាំ​១៩៨៧​បាន​ឲ្យ​ដឹង​ថា​សម្រស់​ខ្លួន​ស្អាត​ពេក មិន​ស័ក្ដិសម​នឹង​ធ្វើ​ការ បើ​នាង​សុំ​លុយ​គេ គេ​នឹង​ឲ្យ​នាង។ នាង​ក៏​បន្ថែម​ដែរ​ថា ខ្លួន​ធ្លាប់​គិត​រក​ស៊ី​ផ្លូវ​ភេទ​ដែរ តែ​សម្រេច​ចិត្ត​មក​សុំទាន​វិញ។ មនុស្ស​ជា​ច្រើន​ក្រោយ​ពេល​ឃើញ​ហេតុការណ៍​នេះ ក៏​ហួស​ចិត្ត ផ្ដល់​ដំបូន្មាន​ឲ្យ​នាង​ថា គួរ​តែ​រក​ការងារ​ត្រឹមត្រូវ​ធ្វើ​ទៅ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម