Zhao Li Ying រង​ការ​រិះគន់​ព្រោះ​បោក​ថា​ខ្លួន​ធ្លាប់​រៀន​សកលវិទ្យាល័យ

  • 2018-04-18 02:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ប្រាប់​ថា​ខ្លួន​មាន​ស្នេហា​លើក​ដំបូង​នៅ​ពេល​រៀន​មហាវិទ្យាល័យ តារា​សម្ដែង​ចិន​ជួរ​មុខ Zhao Li Ying រង​ការ​រិះគន់​យ៉ាង​ខ្លាំង។

បើ​ធៀប​នឹង​តារា​រួម​ជំនាន់​របស់​ខ្លួន អាច​និយាយ​បាន​ថា តារា​សម្ដែង​ស្រី​ចិន Zhao Li Ying រង​ការ​រិះគន់​ខ្លាំង​ជាង​គេ​ទាក់ទង​នឹង​រឿង​ចំណេះដឹង។ កើត​ក្នុង​គ្រួសារ​អ្នក​ក្រ ស្រី​ស្អាត​វ័យ​៣០​ឆ្នាំ​មាន​សមត្ថភាព​រៀន​ត្រឹម​ថ្នាក់​វិទ្យាល័យ​តែ​ប៉ុណ្ណោះ។ យ៉ាងណាក្ដី ជំនួស​ឲ្យ​ការ​និយាយ​ការពិត នាង​តែង​កុហក​ពី​ការ​សិក្សា​របស់​ខ្លួន បណ្ដាល​ឲ្យ​មហាជន​រិះគន់​យ៉ាង​ខ្លាំង។

ជាក់​ស្ដែង កាល​ពី​ថ្មី​ៗ​នេះ នាង​ត្រូវ​បាន​គេ​ឲ្យ​ឡើង​ជ្រញ់​សា​ជា​ថ្មី​នៅ​ពេល​ចូល​លេង​ក្នុង​កម្មវិធី​មួយ។ នៅ​ទី​នោះ នៅ​ពេល​ត្រូវ​សួរ​ថា ស្នេហា​ដំបូង​របស់​ខ្លួន​គឺ​កាល​នៅ​រៀន​សកល​មែន​អត់? តារា​ស្រី​កើត​ឆ្នាំ ១៩៨៧ បាន​ឆ្លើយ​ថា​ស្នេហ៍​គ្រា​ដំបូង​របស់​ខ្លួន​គឺ​ពិត​ជា​កាល​នៅ​រៀន​សកល​ពិត​មែន។

អ្វី​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទ្រាំ​មិន​បាន​នោះ​គឺ Zhao Li Ying មិន​ដែល​រៀន​សកល​ឡើយ តើ​ជួប​ស្នេហ៍​គ្រា​ដំបូង​នៅ​សកល​យ៉ាង​ម៉េច? ឆ្លើយ​តប​នឹង​ការ​រិះគន់​ដ៏​ខ្លាំង​ក្លា​នេះ តួ​រឿង "Princess Agent” បាន​ឲ្យ​ដឹង​ថា ខ្លួន​គ្រាន់​តែ​ឆ្លើយ​តាម​ប៉ារ៉ូល​របស់​កម្មវិធី​តែ​ប៉ុណ្ណោះ។ ទោះ​យ៉ាងណាក៏ដោយ ចម្លើយ​របស់​នាង​មិន​ត្រូវ​បាន​គេ​គាំទ្រ​ឡើយ ត្បិត​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​នាង​មិន​បាន​រៀន​សកល ហេតុអ្វី​នៅ​តែ​កុហក​បែប​នេះ​ទៀត៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម