ពពោះកូនទី៣ក្នុងវ័យ៤២ឆ្នាំ សាន់ឆាយនាំគ្រួសារមកលេងកោះត្រល់
- 2018-04-13 06:20:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពពោះកូនទី៣ក្នុងវ័យ៤២ឆ្នាំ សាន់ឆាយនាំគ្រួសារមកលេងកោះត្រល់
កម្រងរូបភាពគ្រួសាររបស់តារាសម្ដែងស្រីល្បីឈ្មោះតៃវ៉ាន់ Barbie Hsu ទៅដើរលេងនៅកោះត្រល់ (Phu Quoc) ប្រទេសវៀតណាមទើបតែត្រូវបណ្ដាញព័ត៌មានចិនចុះផ្សាយ។
កាលពីថ្ងៃទី១០ខែមេសាមុននេះ អ្នកតំណាងរបស់តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu បានឲ្យដឹងថា ស្រីស្អាតរូបនេះពិតជាកំពុងមានផ្ទៃពោះកូនទី៣ពិតប្រាកដមែននៅក្នុងវ័យ៤២ឆ្នាំ។ នៅក្នុងថ្ងៃដដែលនេះដែរ បណ្ដាញព័ត៌មាន China Times បានរាយការណ៍ថា តួរឿង "ស្នេហាបួនដួង" បាននាំគ្រួសារមកលេងកោះ Phu Quoc នៅប្រទេសវៀតណាមដើម្បីសម្រាកលំហែកាយ។
តាមនោះដែរ ស្រីស្អាតកើតឆ្នាំ១៩៧៦កំពុងមានគភ៌នៅក្នុងសប្ដាហ៍ទី៧ហើយចាប់ផ្ដើមមានសញ្ញាឡើងទម្ងន់ជាងមុន។ រូបភាពនៅកោះ Phu Quoc ឬកោះត្រល់នេះ គឺជារូបដំបូងបង្អស់របស់នាងក្រោយពេលប្រកាសថាមានកូនទី៣ក្នុងអាយុ៤២ឆ្នាំ៕