អ្នកហ៊ានបំផ្លើសថា Fan Chengcheng ជាកូនរបស់ Fan Bingbing ទទួលពិន័យធ្ងន់ករ
- 2018-04-12 02:29:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកហ៊ានបំផ្លើសថា Fan Chengcheng ជាកូនរបស់ Fan Bingbing ទទួលពិន័យធ្ងន់ករ
មនុស្សជាច្រើនបានសន្និដ្ឋានថា ដោយសារតែប្អូនប្រុស Fan Chengcheng ប្ដេជ្ញាចិត្តឈានជើងចូលវិស័យសិល្បៈ ទើបធ្វើឲ្យតារាសម្ដែងស្រី Fan Bingbing ប្រើវិធានការខ្លាំងបែបនេះ។
ជាធម្មតា ទាក់ទងនឹងរាល់ពាក្យចចាមអារ៉ាម កំពូលតារាសម្ដែងស្រីចិន Fan Bingbing មិនដែលរវីរវល់នោះឡើយ ពោលគឺនាងតែងទុកឲ្យស្ងប់ដោយខ្លួនឯង ដោយមិនបកស្រាយអ្វីទាំងអស់។ យ៉ាងណាក្ដី ពាក់ព័ន្ធនឹងរឿងអ្នកកាសែតម្នាក់ បំផើមព័ត៌មានថា Fan Chengcheng ដែលត្រូវជាប្អូនប្រុសរបស់តារាស្រីខាងលើនោះ ថាជាកូនបង្កើតរបស់នាង លើកនេះតួរឿង "The Empress of China” មិនបាននៅស្ងៀមនោះទេ។
ជាក់ស្ដែង កាលពីថ្ងៃទី១០ខែមេសាមុននេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា ស្រីស្អាតវ័យ៣៦ឆ្នាំបានឈ្នះក្ដីជាមួយអ្នកកាសែតខាងលើ ដែលបង្ហោះព័ត៌មានមិនពិតពីខ្លួន។ តាមនោះដែរ ដោយសារតែចាញ់ក្ដី អ្នកកាសែតដដែលនេះ ត្រូវបង់លុយផាកពិន័យចំនួន ៦២៥០០យាន់ (១ម៉ឺនដុល្លារ) ឲ្យទៅកាន់មិត្តស្រីរបស់ Li Chen។
ក្រៅពីលុយពិន័យខាងលើ អ្នកកាសែតរូបនេះ ត្រូវតែបង្ហោះសារសូមទោស Fan Bingbing ចំនួន១៥ថ្ងៃជាប់គ្នានៅលើបណ្ដាញរបស់ខ្លួនផងដែរ៕