នារីៗ​សក់​វែង ដឹង​​​ស្ទីល​​តុបតែង​​សក់​៧​យ៉ាង​នេះ ដឹង​តែ​ស្អាត​រាល់ថ្ងៃ​ហ្មង​

  • 2018-04-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗ​ដែល​មាន​សក់​វែង ភ្លឺ​រលោង ប្រហែល​ជា​មិន​ដាច់​ចិត្ត​កាត់​សក់​ខ្លី​ទេ ព្រោះ​នៅ​ស្ដាយ​សក់​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​។​ ប៉ុន្តែ​អ្នក​ណា​ថា សក់​វែង​មិន​ទាន់​សម័យ ស៊ីវិល័យ ពេញ​និយម​ដូច​សក់​ខ្លី​នោះ​។ ការ​ពិត​ឲ្យ​តែ​អ្នក​​ដឹង​តិចនិក​តុបតែង​សក់​ទាំង​៧​យ៉ាង​ខាង​ក្រោម ធានា​ថា​​ទោះ​ជា​អ្នក​ទៅ​សាលា ឬ​កន្លែង​ធ្វើ​ការ ដឹង​ថា​ស្អាត លេចធ្លោ​រាល់ថ្ងៃ​តែ​ម្ដង​៖​

១. ទម្លាក់​សក់​

២. ចង​សក់​​​ទាំង​អស់ ទំលាក់​ទៅ​​ក្រោយ ឬ​ចំហៀង​

៣. ក្រង​សក់​ពីរ​​ទម្លាក់​មក​មុខ​សង​ខាង ឬ​ក្រង​តែ​មួយ​

៤. ចាប់​សក់​ពាក់​កណ្ដាល​​​ចង​​មួយ​ដុំ រួច​សល់​ប៉ុន្មាន​​ទម្លាក់​ធម្មតា​

៥. លើក​សក់​ទាំង​អស់ ចាប់​ចង​ឲ្យ​ខ្ពស់​ រួច​បន្ថែម​បូ​ធំៗ​កាន់​តែ​ស្អាត​

៦. ទាញ​សក់​ខាង​មុខ​យក​ទៅ​ចង ឬ​ក្រង រួច​​ទម្លាក់​មក​ក្រោយ​ទាំង​អស់​

៧. បួង​សក់​​ទាំង​អស់ លើក​ឡើង​លើ​ឲ្យ​ខ្ពស់​

ប្រភព៖ Spiceee ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម