ចង់​ពាក់​វ៉ែនតា​ខ្មៅ​ឃើញ​ស្អាត ត្រូវ​ដឹង​ពី​ទម្រង់​មុខ​ខ្លួនឯង​សិន

  • 2018-04-11 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ជ្រើសរើស​វ៉ែនតា​​ឲ្យ​ស៊ី​នឹង​ទម្រង់​មុខ​របស់​អ្នក ពិត​ជា​សំខាន់​ណាស់ ព្រោះ​​​វា​អាច​ជួយ​លើក​សម្រស់​​​ថែម​មួយ​កម្រិត​ទៀត។ បើ​អ្នក​​​ចេះ​​ជ្រើស​រើស​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ទើប​មើល​ទៅ​ឃើញ​ស្អាត តែ​បើ​មិន​ដឹង​ពី​ទម្រង់​មុខ​ខ្លួនឯង​សិន ចេះ​តែ​យក​វ៉ែនតា​មក​ពាក់​ពាសវាលពាសកាល អ្នក​នឹង​មើល​ទៅ​ចម្លែក។ ជិត​ដល់​ថ្ងៃ​ទៅ​ស្រុក​ និង​ដើរ​លេង​ផង កញ្ញា នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ របៀប​ជ្រើស​រើស​វ៉ែនតា​​ឲ្យ​​ស័ក្ដិសម​បំផុត​សម្រាប់​​ទម្រង់​មុខ​ខុសៗ​គ្នា។

១. មុខ​មូល

អ្នក​គួរ​​ជ្រើស​យក​វ៉ែនតា​ណា​​ ដែល​មាន​រាង​ជ្រុង​បន្តិច ឬ​មាន​រាង​ជា​ភ្នែក​ឆ្មា ដើម្បី​ឲ្យ​មុខ​មើល​ទៅ​ស្លីម​ជាង​មុន។

២. មុខ​ពង​ក្រពើ

​​​អ្នក​សំណាង​ណាស់​បើ​មាន​​​មុខ​ពង​ក្រ​ពើ ព្រោះ​នរណា​ក៏​ប្រាថ្នា​ចង់​បាន​ដែរ។ ទម្រង់​មុខ​បែប​នេះ​​​មិន​សូវ​ពិបាក​រើស​វ៉ែនតា​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​​ចង់​ឲ្យ​មើល​ទៅ​កាន់​តែ​លេច​ធ្លោ​ទាក់​ទាញ គួរ​រើស​យក​វ៉ែនតា​ណា​ដែល​មាន​ស៊ុម​រាង​ធំ ហើយ​ជ្រុង។

៣. មុខ​ជ្រុង

​​​​អ្នក​គួរ​ពាក់​វ៉ែនតា​ណា​ដែល​មាន​​រាង​មូល ហើយ​​មិន​គួរ​​ពាក់​វ៉ែនតា​ណា​ដែល​មាន​រាង​ជ្រុង​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​មើល​ទៅ​កាន់​តែ​ជ្រុង​ថែម​ទៀត។

៤. មុខ​រាង​បេះ​ដូង

មនុស្ស​ដែល​មាន​ទម្រង់​មុខ​បែប​​នេះ គឺ​មាន​ថ្ងាស​​រាង​ធំ ​ចង្កា​រាង​ស្រួច​ ​វ៉ែន​ដែល​សម​បំផុត​នោះ​គឺ ជ្រុង​ឬ​កញ្ចក់​ភ្នែក​ឆ្មា ប៉ុន្តែ​គែម​នៃ​ស៊ុម​ស្ដើង​បន្តិច៕

ចុចអានបន្ត​៖

ប្រភព៖ zylina ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម