បែកធ្លាយរូបភាពកាលពីមុនរបស់ Lee Dong Wook សង្ស័យធ្លាប់ឆ្លងកាត់កែសម្ផស្ស
- 2018-04-11 02:13:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយរូបភាពកាលពីមុនរបស់ Lee Dong Wook សង្ស័យធ្លាប់ឆ្លងកាត់កែសម្ផស្ស
កម្រងរូបភាពចាស់ៗរបស់តារាសម្ដែងប្រុសល្បីឈ្មោះកូរ៉េ Lee Dong Wook បានធ្វើឲ្យសង្ស័យថាលោកបានឆ្លងកាត់មុខកាំបិតរួចហើយ។
កាលពីថ្ងៃទី៩ខែមេសាមុននេះ កម្រងរូបភាពកាលពីអតីតកាលរបស់តារាសម្ដែងលំដាប់ A កូរ៉េ Lee Dong Wook ត្រូវបានគេចុះផ្សាយយ៉ាងព្រោងព្រាតនៅលើអ៊ីនធឺណិត។ បើធៀបនឹងពេលបច្ចុប្បន្ន គេសង្កេតឃើញថា មានការខុសគ្នាច្រើនទាក់ទងនឹងរូបសម្បត្តិរបស់ប្រុសស្អាតវ័យ៣៦ឆ្នាំ។ តាមនោះដែរ នេះគឺជារូបភាពកាលពីទើបចូលសិល្បៈដំបូងរបស់មិត្តប្រុស Suzy។
អ្វីដែលមានភាពប្លែកជាងគេនោះគឺភ្នែករបស់តួរឿង "Goblin” តែម្ដង។ កាលពីមុនភ្នែករបស់លោកមានតែត្របកមួយជាន់ តែពេលនេះមានត្របកភ្នែក២ជាន់។ ទស្សនិកជនជាមិនតិចទេដែលបានលាន់មាត់ថា លោកប្រាកដជាបានវះកាត់កែសម្ផស្សច្បាស់ណាស់។ យ៉ាងណាក្ដី ក៏មានមតិបង្ហាញដែរថា ត្របកភ្នែករបស់លោកអាចលេចឡើងដោយធម្មជាតិ ក្រោយពេលពេញវ័យ និងសម្រកទម្ងន់ ៕