តួ តាជី​មិន​ចេះ​ចាស់ បង្អួត​សម្រស់​ជាមួយ​ចៀវៃ​លើ​កម្រាល​ព្រំ​ក្រហម

  • 2018-04-10 04:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត Huading កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​មាន​ចូលរួម​របស់​សិល្បៈ​ល្បី​ឈ្មោះ​ជា​ច្រើន​ក្នុង​រង្វង់​សិល្បៈ​ចិន។

កាល​ពី​យប់​ថ្ងៃ​ទី​៨​ខែ​មេសា​កន្លង​ទៅ​នេះ កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត Huading លើក​ទី​២៣​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​យ៉ាង​អ៊ឹកធឹក​នៅ​ទីក្រុង​ម៉ាកាវ​ប្រទេស​ចិន ប្រមូល​ផ្ដុំ​ទៅ​ដោយ​សុទ្ធ​តែ​សិល្បករ​ល្បី​ៗ​របស់​ចិន។

ទាក់ទាញ​ចំណាប់​អារម្មណ៍​ជាង​គេ​គឺ​តារា​សម្ដែង​ជើង​ចាស់ Irene Wan។ តួ​រឿង "រាជបុត្រ​ណាចា" ស្លៀក​រ៉ូប​សិចស៊ី​ពណ៌​ស​វែង​អូសដី។ ស្ថិត​ក្នុង​វ័យ​៥២​ឆ្នាំ តារា​កើត​វ័យ​១៩៦៦ នៅ​តែ​មាន​រាង​មិន​ចាញ់​តារា​ស្រករ​ក្រោយ​នោះ​ឡើយ។ ស្រី​ស្អាត​ម្នាក់​ទៀត​ដែល​ទាក់ទាញ​មិន​ចាញ់​គ្នា​គឺ អ្នក​ម្ដាយ​កូន​១ Ruby Lin។ ប្រពន្ធ Wallace Huo ស្លៀក​រ៉ូប​ផ្កា​វែង មើល​ទៅ​មិន​ខុស​ពី​ព្រះនាង​នោះ​​ឡើយ ទោះ​មាន​វ័យ​៤២​ឆ្នាំ​ហើយ​ក៏​ដោយ។ ក្រៅ​ពី​នេះ​គឺ​ជា​វត្តមាន​របស់​តារា​ជា​ច្រើន​ផ្សេង​ទៀត៕

Irene Wan
Ruby Lin
Than​ MuThien
Zhong Chu Hy
Hong Tian Minh
Zhang TuKy
Wu Jing

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម