មុន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​មនុស្ស​ជាទី​ស្រឡាញ់ សួរ​ខ្លួន​ឯង ៨ សំណួរ​នេះ​សិន

  • 2018-04-09 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជួប ព្រាត់ ក្នុង​រឿង​ស្នេហា គឺ​ជា​រឿង​ទូទៅ​ដែល​គ្មាន​អ្នកណា​ទាយ​ដឹង​មុន​ឡើយ។ ទោះ​បី​​អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​ខ្លាំង ប៉ុន្តែ​ពេលខ្លះ​ដោយសារ​តែ​គំនាប​ពី​គ្រួសារ ឋានៈ សង្គម អ្នក​ក៏​ធ្វើ​ការ​សម្រេចចិត្ត​ដ៏​សែន​ពិបាក​មួយ​គឺ បោះបង់​គ្នា​ចោល។ មិន​ថា​សម្ពាធ​ផ្លូវ​កាយ ផ្លូវ​ចិត្ត​នោះ​ខ្លាំង​ប៉ុណ្ណា អ្នក​គប្បី​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ទាំង ៨ នេះ​សិន មុន​នឹង​ឈាន​ជើង​ដើរ​ចេញ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់៖

.«ហេតុអ្វី​បាន​ជា​ខ្ញុំ​ដាច់​ចិត្ត​ចង់​ចាក់ចេញ​ពី​មនុស្ស​​ដែល​ល្អ​ចំពោះ​ខ្ញុំ​ខ្លាំង​​បែប​នេះ​ទៅ​រួច»?

.«តើ​ខ្ញុំ​អាច​​ចាត់ចែង​ជីវិត​ខ្លួន​ឯង ដោយ​គ្មាន​វត្តមាន​គាត់​បាន​​ល្អ​ត​ទៅ​ទៀត​ដែរ​ឬ​ទេ»?

.«តើ​គាត់​អាច​ឲ្យ​ខ្ញុំ​ផ្ញើ​ជីវិត​សម្រាប់​ថ្ងៃ​អនាគត​បាន​ដែរ​ឬ​អត់»?

.«តើ​គាត់​តែងតែ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ​ឬ​ទេ»?

.«ព្រោះ​តែ​ស្នេហា​មួយ​នេះ ទើប​ខ្ញុំ​ក្លាយ​ខ្លួន​ជា​មនុស្ស​ប្រសើរ​ដូច​សព្វថ្ងៃ​នេះ​មែន​ឬ​ទេ»?

.«តើ​ខ្ញុំ​ស្រឡាញ់​គាត់​ជា​គាត់ មិន​ដែល​សម្លឹង​មើល​ឃើញ​ប្រយោជន៍​អ្វី​ផ្សេង​​ពិត​មែន ឬ​អត់»?

.«តើ​ខ្ញុំ​ស្មុគស្មាញ​ខ្លាំង​ណាស់​មែន​ទេ ក្នុង​ការ​សម្រេច​ចិត្ត​ចំពោះ​រឿង​ចាកចេញ​នេះ»?

.តើ​ខ្ញុំ​អាច​នឹង​ស្ដាយក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​នៅ​ពេល​ខាង​មុខ​ដែរ​ឬ​ទេ»?

ប្រសិន​ការ​បែក​គ្នា​ធ្វើ​ឲ្យ​ស្ថានភាព​ម្នាក់ៗ​ល្អ​ប្រសើរ មាន​សន្តិភាព​ខ្លាំង​ជាង​មុន ចង់ ឬ​មិន​ចង់​អ្នក​ត្រូវ​តែ​ធ្វើ។ ប៉ុន្តែ​ដើម្បី​ដាស់សតិ​អារម្មណ៍ សូម​សួរ​ខ្លួន​ឯង ៨ សំនួរ​នេះ ព្រោះ​អ្នក​ប្រហែល​រក​មិន​បាន​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ខ្លាំង​ពិត​ប្រាកដ​ច្រើន​នាក់ ក្នុង​មួយ​ជីវិត​នោះ​ទេ៕

ចុចអាន៖៨​ សញ្ញា​បង្ហាញ​ថា ចំណង​មនោសញ្ចេតនា​របស់​អ្នក​ដល់​ពេល​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ហើយ

ប្រភព៖ Likelovequotes អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម