ជាប់​ឈ្មោះ​បោក​ប្រាស់​លុយ​សប្បុរសធម៌ Yang Mi ស្រក​​សល់​ត្រឹម​៣៩គីឡូ រាង​ដូច​គ្រោង​ឆ្អឹង

  • 2018-04-09 02:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​រង​ការ​រិះគន់​ពី​មហាជន​ខ្លាំង​ពេក តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Yang Mi បាន​ធ្លាក់​គីឡូ​យ៉ាង​ខ្លាំង នៅ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង។

កាល​ពី​ថ្ងៃ​ទី​៥​ខែ​មេសា​មុន​នេះ តារា​សម្ដែង​ជួរ​មុខ​ចិន Yang Mi ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​កន្លែង​ថត​ភាពយន្ត​ថ្មី​របស់​ខ្លួន​ក្នុង​ទឹក​មុខ​ស្លេកស្លាំង ហាក់​ដូច​គ្មាន​ព្រលឹង​ក្នុង​ខ្លួន។ តាម​នោះ​ដែរ ក្រោយ​ពេល​​លេច​ព័ត៌មាន​ថា​ខ្លួន​ជា​អ្នក​បោក​លុយ​បរិច្ចាគ​របស់​ជន​ពិការ​កាល​ពី​ឆ្នាំ​២០១៥ ស្រី​ស្អាត​វ័យ​៣១​ឆ្នាំ​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​របស់​នាង។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​ឈឺ​នេះ អ្នក​ម្ដាយ​កូន​១​បាន​ស្រក​គីឡូ​យ៉ាង​ខ្លាំង។ នៅ​ពេល​បច្ចុប្បន្ន តារា​កម្ពស់ ១,៦៨ម នៅ​សល់​ត្រឹម​តែ​៣៩​គីឡូក្រាម​តែ​ប៉ុណ្ណោះ។ អ្នក​គាំទ្រ​ក្រោយ​ពេល​បាន​ឃើញ​រូប​ភាព​ទាំង​នេះ បាន​បង្ហាញ​ភាព​អាណិត​ថា Yang Mi ពេល​នេះ​មិន​ខុស​ពី​គ្រោង​ឆ្អឹង​ឡើយ ព្រោះ​នៅ​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​តែ​ប៉ុណ្ណោះ គ្មាន​សាច់​ទេ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម