មុន​ពេល​ទៅ​សាក់​ចិញ្ចើម ត្រូវ​ស៊ើប​កន្លែង​​ឲ្យ​ច្បាស់ ប្រយ័ត្ន​ទទួល​លទ្ធផល​ដូច​នេះ

  • 2018-04-09 02:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ចង់​បាន​តម្លៃ​ថោក គួប​ផ្សំ​នឹង​ការ​មិន​បាន​ស៊ើប​សួរ​ច្បាស់​លាស់​ផង​នោះ បាន​ធ្វើ​ឲ្យ​ស្ត្រី​ទាំង​នេះ​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​សាក់​ចិញ្ចើម​ខុស។

សម័យ​ទំនើប ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពេល​គូរ​ចិញ្ចើម​រាល់​ព្រឹក​នោះ មនុស្ស​ជា​ច្រើន​បាន​ពឹងផ្អែក​ដល់​ការ​សាក់​ចិញ្ចើម​ដើម្បី​សម្រួល​ដល់​ជីវិត​ដ៏​មមាញឹក​របស់​ខ្លួន។ យ៉ាងណាក្ដី មិន​​មែន​អ្នក​ណា​ក៏​សំណាង​ទទួល​បាន​ការ​សាក់​ស្អាត​គ្រប់​គ្នា​នោះ​ទេ ពោល​គឺ​មាន​ករណី​ខ្លះ មិន​ត្រឹម​តែ​មិន​ស្អាត​នោះ​ទេ ថែម​ទាំង​អាក្រក់​លើស​ដើម​ក៏​​មាន។

ជាក់​ស្ដែង ដូច​ករណី​មួយ​ចំនួន​ខាង​ក្រោម​ជាង​សាក់​បាន​សាក់​ឲ្យ​ពួក​គេ​រូបរាង​ចិញ្ចើម​​អាក្រក់​ៗ​ដូច​ជា ចិញ្ចើម​សាក់​នៅ​លើ​ចិញ្ចើម​ពិត ឬ​ចិញ្ចើម​រាង​សត្វ​ឈ្លើង​ជា​ដើម។ តាម​នោះ​ដែរ ជន​រងគ្រោះ​ទាំង​នេះ​បាន​ផ្ដាំ​ផ្ញើ​ថា បើ​ជ្រុល​ចង់​ស្អាត​ហើយ គួរ​ហ៊ាន​ចំណាយ​ចូល​ហាង​ដែល​គុណភាព​បន្តិច ត្បិត​ការ​សាក់​នេះ បើ​ខុស​ហើយ​ត្រូវ​ចំណាយ​យ៉ាង​តិច​៤​ទៅ​៥​ឆ្នាំ​ទម្រាំ​តែ​រលុប​ទៅ​វិញ។ ដូច​នេះ​កុំ​ចូល​កន្លែង​ដែល​គ្មាន​ជំនាញ​ច្បាស់​លាស់​អី៕

ប្រភព៖ yan ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម