ចូលឆ្នាំថ្មី អ្នកកើតឆ្នាំច អាយុ៦ ដល់៨៣ឆ្នាំ នឹងជួបរឿងល្អផុតលេខ៤យ៉ាង
- 2018-04-06 04:06:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំថ្មី អ្នកកើតឆ្នាំច អាយុ៦ ដល់៨៣ឆ្នាំ នឹងជួបរឿងល្អផុតលេខ៤យ៉ាង
សៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរន្ទិ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញពីជោគជតារាសីរបស់អ្នកកើតឆ្នាំច មានអាយុចន្លោះពី៦ឆ្នាំ ដល់៨៣ឆ្នាំដូចខាងក្រោមនេះ៖
ជោគលាភ៖ នឹងបានទ្រព្យសម្បត្តិ លុយកាក់មាសប្រាក់ និងវត្ថុមានតម្លៃគ្រឿងប្រដាប់លម្អ គេហដ្ឋានដីធ្លី ឬបានឡើងប្រាក់ខែ និងប្រាក់បំណាច់រង្វាន់ផ្សេងៗទៀត។
កិត្តិយស៖ ការសិក្សានឹងបានប្រឡងជាប់ដូចសេចក្ដីប្រាថ្នា បើនៅទំនេរនឹងបានការងារធ្វើ បើមានការងារស្រាប់នឹងបានឡើងកាន់មុខតំណែងខ្ពស់ឡើង។
កេរ្តិ៍ឈ្មោះ៖ នឹងបានទទួលសេចក្ដីនិយមរាប់អានលើកតម្កើងមុខមាត់ពីមនុស្សក្នុងមជ្ឈដ្ឋានការងារ ឬនៅក្នុងផ្ទះជាទីពេញចិត្តដល់ខ្លួនឯង និងអ្នកដទៃ។
សេចក្ដីសុខ៖ នឹងបានជួបប្រទះនឹងសេចក្ដីស្នេហ៍ដ៏បរិសុទ្ធ ឯអ្នកដែលមានគូគ្រងហើយ នឹងមានបុត្រជាទីស្រលាញ់ពេញចិត្ត សេចក្ដីសុខនឹងកើនទ្វេឡើងថែមទៀត៕
ចុចអាន៖