ជិតចូលឆ្នាំខ្មែរ មកដឹងអត្ថន័យ ការយកផ្កាឈូកថ្វាយព្រះ និងរៀនបត់ទាំងអស់គ្នា (វីដេអូ)
- 2018-04-06 06:54:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតចូលឆ្នាំខ្មែរ មកដឹងអត្ថន័យ ការយកផ្កាឈូកថ្វាយព្រះ និងរៀនបត់ទាំងអស់គ្នា (វីដេអូ)
មានមនុស្សមិនតិចទេដែលតែងតែយកផ្កាឈូកថ្វាយព្រះរៀងរាល់ពេលបុណ្យ តែមិនយល់អត្ថន័យនៃការថ្វាយផ្កាឈូកនេះ។ ផ្កាឈូកតំណាងឲ្យទឹកចិត្តបរិសុទ្ធ សទ្ធាជ្រះថ្លា និងភាពអំណត់ ដែលសមស្របសម្រាប់ថ្វាយព្រះ។ ផ្កាឈូកដុះចេញពីដីភក់ពិតមែន តែមិនប្រឡាក់ភក់នោះទេ តែថែមទាំងស្រស់ស្អាតនិងមានក្លិនក្រអូបទៀតផង។ ប្រៀបនឹងមនុស្សដែលកើតក្នុងស្ថានភាពលំបាក ឬអាក្រក់បែបណាក៏ដោយ ឲ្យតែមានភាពអំណត់ ទឹកចិត្តបរិសុទ្ធ និងសទ្ធាជ្រះថ្លាគឺជាសុទ្ធតែជាមនុស្សស្រស់ស្អាតនិងមានតម្លៃផងដែរ។ ផ្កាឈូកមានប្រវត្តិផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនាដែលតំណាលថា ពេលទ្រង់ប្រសូតភ្លាមដើរបាន ៧ជំហានទ្រដោយផ្កាឈូក ជាបល្ល័ង្កសម្រាប់ទ្រង់គងធ្វើសមាធិត្រាស់ដឹងនិងចូលនិព្វានផងដែរ។ ប្រជាជនខ្មែរយើងតែងមានជំនឿថាការយកផ្កាឈូកថ្វាយព្រះអាចប្រាថ្នាជាតិក្រោយកើតមកមានសម្រស់ស្រស់ស្អាតដូចផ្កាឈូកផងដែរ។ ដូចនេះហើយនៅពេលចូលឆ្នាំខាងមុខនេះកុំភ្លេចបត់ផ្កាឈូកទុកសម្រាប់ថ្វាយព្រះទាំងអស់គ្នា ដោយវិធីបត់ងាយៗខាងក្រោមនេះ៖