តិចនិកជ្រើសរើស​ឡេ​ដើម្បី​ការពារ​ស្បែក​សម្រាប់​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ

  • 2018-04-02 09:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ ស្បែក​របស់​យើង​នឹង​ទទួល​រង​ការ​បំផ្លាញ​ពី​កម្តៅ​ថ្ងៃ ​ពិសេស​ប៉ះ​រដូវ​កាល​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ ​កម្តៅ​ថ្ងៃ​ខែ​ចែត្រ​ជះ​មក​ពេញ​ទំហឹង​តែ​ម្តង ​ដែល​ចាំបាច់​ត្រូវ​តែ​មាន​អាវ​ដៃ​វែង​ដើម្បី​ពាក់​បិទបាំង។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​យើង​ក៏​ត្រូវ​ការ​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ​បន្ថែម​ផង​ដែរ ​ព្រោះ​មិន​ប្រាកដ​ថា​រាល់​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ដើរ​លេង ​អ្នក​ត្រូវ​ឃ្លុំ​ជាមួយ​អាវ​ដៃ​វែង​រហូត​ទេ។ តិចនិក​ទាំង ​៥​ខាង​ក្រោម ​នឹង​ជួយ​អ្នក​ក្នុង​ការ​រើស​ប្រភេទ​ឡេ​ និង​របៀប​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព៖

១. មើល​លើ​កម្រិត​ SPF

SPF (Sun Protection Factor) គឺ​ជា​កម្រិត​នៃ​ការ​ការពារ​ពី​កម្តៅ​ព្រះអាទិត្យ ​ដោយ​វា​មាន​បង្ហាញ​នៅ​លើ​សំបក​ដប​ស្រាប់។ កម្រិត​ SPF ​ដែល​សម​ស្រប​សម្រាប់​ប្រភេទ​ស្បែក​ទូទៅ ​គឺ​មិន​ត្រូវ​ទាប​ជាង ​១៥ ​ឬ​លើស​ពី ​៩០​ឡើយ។

រូបតំណាង

**២. រើស​ប្រភេទ​ដែល​ធន់​នឹង​ទឹក**

ប្រើ​ឡេ​នេះ​តែ​មួយ​ប្រភេទ​អាច​ចំណេញ​ទាំង​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ និង​ពេល​ទៅ​ដើរ​លេង​នៅ​សមុទ្រ។

៣. សម្រាប់​ស្បែក​ដែល​ងាយ​ប្រតិកម្ម

សម្រាប់​ស្បែក​ដែល​ងាយ​ប្រតិកម្ម​ គឺ​ចាំបាច់​ត្រូវ​តែ​ប្រើ​ជា​ដាច់ខាត ​ប៉ុន្តែ​គួរ​ជ្រើសរើស​ឡេ​ការពារ​កម្តៅ​ថ្ងៃ​របស់​កូន​ក្មេង​វិញ ​ព្រោះ​វា​មាន​ផ្ទុក​ធាតុ​គីមី​តិច​ជាង។

៤. មើល​លើ​ UVA និង ​UVB

ឡេ​ការពារ​កម្តៅ​ថ្ងៃ​មិន​ត្រឹម​តែ​ការពារ​ស្បែក​មិន​ឲ្យ​ជាំ​ខ្មៅ​ដោយ​សារ​កម្តៅ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ​ប្រសិន​បើ​វា​មាន​ផ្ទុក ​UVA ​និង​ UVB ​បន្ថែម​ទៀត ​នោះ​នឹង​ជួយ​ការពារ​ស្នាម​ជ្រួញ​ផង​ដែរ។

៥. លាប​ពេល​ណា​ទើប​មាន​ប្រសិទ្ធភាព?

គួរ​លាប​ឡេ​ពី​ ១៥​ ទៅ ​២០​នាទី​មុន​ពេល​ចេញ​ទៅ​ត្រូវ​កម្តៅ​ថ្ងៃ ​ដើម្បី​ឲ្យ​វា​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​អស់ ​ហើយ​ត្រូវ​លាប​រៀងរាល់ ​២​ម៉ោង​ម្តង៕

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម