ប្រយ័ត្ន​កែ​លែង​ឡើង! ពេល​ចូល​ឆ្នាំ​ខ្មែរ​ ស្រី​ៗ​ចង់​ដើរ​លេង​ឆ្ងាយ​គួរ​តែ​ត្រៀម​របស់​ទាំង​ ១០នេះ​កុំ​ខាន

  • 2018-04-09 05:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ ក៏​ខិត​ជិត​មក​ដល់​ហើយ​ប្រជាជន​ទាំង​ក្មេង​ចាស់​ ប្រុស​ស្រី​តែង​តែ​រីករាយ​ក្នុង​ការ​ជួប​ជុំ​គ្រួសារ​ ហើយ​ខ្លះ​ទៀត​ក៏​មាន​ដំណើរ​កម្សាន្ត​​ទៅ​តាម​ទី​កន្លែង​ផ្សេងៗ។ ដោយឡែក​ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​នេះ កញ្ញា​ ក៏​មាន​អត្ថបទ​សម្រាប់​នារីៗ​ក្នុង​ការ​ត្រៀម​ខ្លួន​ពេល​ទៅ​ដើរលេង​ឆ្ងាយ​ដែរ ហើយ​អ្នក​ក៏​គួរ​តែ​ត្រៀម​នូវ​របស់​ទាំង​នេះ​​កុំ​ឲ្យ​ខានដែរ ៖

១. Camera

វា​សំខាន់​ណាស់​ពេល​ដែល​អ្នក​ដើរ​លេង​ម្ដង​ៗ​ ព្រោះ​វា​អាច​ផ្ដិត​យក​ការ​ចង​ចាំ​ និង​អនុស្សាវរីយ៍​​ជា​ច្រើនរបស់​អ្នក​។ មិនបាច់​ដល់​តែ​កាម៉ារ៉ា​ថ្លៃ Cannon អី​ទេ តែ​កាម៉ារ៉ាទូរស័ព្ទ​ក៏​បាន​ដែរ​ឲ្យ​តែ​អាច​ថត​បាន​ច្បាស់​ និង​ស្អាត ព្រោះដឹង​ស្រាប់​ហើយ​ថា​មនុស្ស​ស្រី​ក៏​ចូល​ចិត្ត​ថត​រូប​ណាស់​ ដូច្នេះ​ត្រូវ​តែ​មាន​​ជា​ចាំបាច់។

២. គ្រឿង​ Make up

ប្រហែល​ជា​ស្រី​ៗ​មិន​ភ្លេច​ទេ​ ព្រោះទៅ​ដើរ​លេង​ម្ដង​ត្រូវ​តែ​តែង​ខ្លួន​ឲ្យ​ស្អាត​ៗ។ មិន​សូវ​មាន​ពេល​ដើរលេង​ច្រើន​នោះ​ទេ ដូច្នេះ​ត្រូវ​តែង​ខ្លួន​ឲ្យ​ឆ្វង់ៗ កុំ​ឲ្យ​ចាញ់គេ។

៣. ប្រដាប់​កៀប​សក់

បើ​អ្នក​ទៅ​គេង​ អ្នក​គួរ​តែ​មាន​វា​ព្រោះ​វា​ក៏​សំខាន់​ដែរ​ក្នុង​ការ​ដែល​អ្នក​ចង់​លេង​ម៉ូត​សក់​ស្អាត​ៗ។

៤. ឆត្រ

ដឹង​ហើយ​ថា​ខែ​នេះ​ជា​ខែ​ក្ដៅ​ ដូច្នេះ​អ្នក​គួរ​តែ​មាន​ឆត្រ​មួយ​ក្នុង​ដៃ​ ទុក​បាំង​កម្ដៅ​ថ្ងៃ​កុំ​ឲ្យ​ខ្មៅ​ស្បែក​។ ម្យ៉ាង​ទៀត​វា​ក៏​អាច​ប្រើ​ក្នុង​ការ​ធ្វើ​ជា Style ថតរួប​បាន​យ៉ាង​ពិសេស​ផង​ដែរ។

៥. ស្បែក​ជើង

ពេល​ដើរ​ឆ្ងាយ ពេល​ថ្ងៃ​​អ្នក​គួរ​តែ​ពាក់​ ប៉ាត់​តា​ ហើយ​បើ​ដើរ​ពេល​យប់ ឬ​ ដើរ​តាម​ឆ្នេរ​​អ្នក​គួរ​តែ​មាន​ស្បែក​ជើង​ផ្ទាត់​ ឬ​ក៏​ស្បែក​ជើង​ណា​ដែល​ស្រួល​ពាក់ ស្រួល​ដើរ។

៦. កង្ហារ​តូច​

វា​ពិត​ជា​ជួយ​ច្រើន​ណាស់​បើ​អ្នក​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ ព្រោះ​ពេល​ដែល​ក្ដៅ​ ពេល​ដែល​ហប់​អ្នក​អាច​ប្រើ​វា​ក្នុង​ការ​បន្ថយ​ការ​​ក្ដៅ​ស្អុះ​ស្អាប់។

៧. Power Bank

ពេល​ទៅ​ណា​ឆ្ងាយ​វា​ពិបាក​ណាស់​ក្នុង​ការ​រក​កន្លែង​បញ្ចូល​ថ្ម​ ដូច្នេះ​បើ​មាន​វា​មួយ​អ្នក​អាច​សាក​ថ្ម​​តាម​ខ្លួនបាន​គ្រប់​កន្លែង​​។

៨. កន្សែង​ ឬ​ ក្រម៉ា

ពេល​ដែល​អ្នក​ដើរ​ឆ្ងាយ​ មនុស្ស​ច្រើន ក្ដៅ​ ហើយ​ហុយ​ នោះ​ស្បែក​របស់​អ្នក​នឹង​មាន​ដី ស្អិត​ អីចឹង​ហើយ​អ្នក​អាច​យក​វា​មក​ផ្សើម​ទឹក ​ជូត​មុខ ជូត​ដៃ ជូត​ក ឲ្យ​ស្រួល​ខ្លួន​​បន្តិច​ក៏​ល្អ​ដែរ។

៩. មួក

ពេល​ខ្លះ​អ្នក​ពិបាក​នឹង​ប្រើ​ឆត្រ​ អ្នក​ត្រូវ​តែ​មាន​មួក​ដើម្បី​ការពារ​មុខ​ពី​កម្ដៅ​ថ្ងៃ​ ហើយ​ម្យ៉ាង​ទៀត​វា​មើល​ទៅ​ក៏​ស្អាត​ដែរ។

១០. វ៉ែន​តា

វា​ជួយ​អ្នក​ក្នុង​ការ​ការ​ពារ​កម្ដៅ​ថ្ងៃ​ និង​ធ្វើ​ឲ្យ​អ្នក​លេង​ Style ស្អាត​ៗ​បាន​ទៀត​ផង។

អាច​នឹង​មាន​របស់​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​មាន​ តែ​យ៉ាង​ណា​ក៏​ដោយ​អ្នក​កុំ​ភ្លេច​របស់​ទាំង​នេះ​ទៅ​បាន​ហើយ៕​

ចុចអាន៖

អត្ថបទ៖ ផេង ផលធីតា

អត្ថបទពេញនិយម