ប្រុសៗគួរសួរ​​សំណួរ​ទាំង​នេះ​ទៅ​ខ្លួន​ឯង​ មុនសម្រេចចិត្តគេងជាមួយនាង!

  • 2018-03-27 01:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​អាច​និយាយ​បាន​ថា ​ការ​រស់នៅ​ជាមួយ​គ្នា​មុន​រៀបការ​រវាង​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​គឺ​ជា​រឿង​ខុសឆ្គង​នឹង​ប្រពៃណី​ខ្មែរ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ យើង​ក៏​មិន​អាច​ហាម​ឃាត់ ​ឬ​ដាក់​ទោស​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បាន​ដែរ ​គ្រាន់​ថា​បើសិន​អ្នក​ទាំង​ពីរ​ពិត​ជា​អឺអើ​ជាមួយ​គ្នា​មែន ​គួរ​ណាស់​តែ​ប្រើ​សតិ​គ្រប់គ្រង​ស្ថាន​ការណ៍​ខ្លះ​ផង ​កុំ​ធ្វើ​តាម​បេះដូង ​និង​តណ្ហា​ជ្រុល​ពេក។

សូម​ផ្ញើ​សំណួរ​ទាំង​នេះ​ទៅ​កាន់​មនុស្ស​ប្រុស​គ្រប់​គ្នា​ បើសិន​គេ​មាន​បំណង​ចង់​គេង​ជាមួយ​នារី​ណា​ម្នាក់​ដែល​គេ​កំពុង​សម្លឹង​ឃើញ៖

១. ស្រឡាញ់​នាង ​ឬ​ស្រឡាញ់​ដើមទ្រូង ​និង​ត្រគាក​របស់​នាង?

២. ចូលចិត្ត​ការ​និយាយ​ស្តី​ដ៏​ទាក់ទាញ​របស់​នាង ​ឬ​ចូលចិត្ត​ធាតុ​ពិត ​និង​អត្តចរិត​របស់​នាង?

រូបតំណាង

៣. បើសិន​អ្នក​គេង​ជាមួយ​នាង​ហើយ ​តើ​អ្នក​នឹង​ធ្វើ​អ្វី​ត​ទៀត? តើ​អ្នក​នឹង​នៅ​តែ​ស្រឡាញ់​ដើមទ្រូង ​ព្រម​ទាំង​ស្នាម​ញញឹម​របស់​នាង​ទៀត​ទេ?

រូបតំណាង

៤. បើសិន​នាង​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ ​តើ​អ្នក​នឹង​ចេញ​មុខ​ទទួល​ស្គាល់​ដែរ​ទេ? ឬ​អ្នក​នឹង​រក​លេស​គេច​ពី​នាង?

៥. បើ​នាង​ប្រាប់​អ្នក​ថា ​នាង​មាន​ផ្ទៃ​ពោះ​ហើយ ​តើ​អ្នក​នឹង​ឲ្យ​នាង​ប្រថុយ​គ្រោះថ្នាក់​យក​កូន​ចេញ​ដែរ​ទេ? ឬ​ក៏​អ្នក​សម្រេច​ឲ្យ​នាង​ទុក​កូន​ក្នុង​ពោះ​នោះ?

៦. បើ​នាង​ទុក​កូន​នោះ​រហូត​ដល់​ថ្ងៃ​សម្រាល ​តើ​អ្នក​ព្រម​មើល​ថែ ​និង​ទទួល​ស្គាល់​កូន​ដែល​ជា​តំណក់​ឈាម​នោះ​ទេ? អាច​ផ្តល់​ការ​ផ្គត់ផ្គង់​រហូត​ដល់​គេ​ធំ​ពេញ​វ័យ​ដែរ​ទេ?

៧. តើ​នាង​ជា​មនុស្ស​ស្រី​ដែល​អ្នក​ចង់​រៀបការ​ជាមួយ ​ឬ​គ្រាន់​តែ​ជា​មនុស្ស​កំដរ​ការ​សប្បាយ​របស់​អ្នក​ទេ? អ្នក​មាន​ម្តាយ​ជា​ស្រី ​ប្អូនស្រី ​ឬ​បង​ស្រី​ជា​មនុស្ស​ស្រី​ដូច​គ្នា ​សួរ​ថា​បើ​រឿង​នេះ​កើត​លើ​ពួក​គេ ​តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​វិញ?

៨. បើ​ថ្ងៃ​ណា​មួយ​អ្នក​មាន​កូនស្រី ​ហើយ​រឿង​ភក់​ជ្រាំ​នេះ​ធ្លាក់​ទៅ​លើ​គេ ​តើ​អ្នក​មាន​អារម្មណ៍​បែប​ណា?

៩. អ្នក​អាច​នឹង​រីករាយ​ខ្លាំង​នៅ​ពេល​ចំណង់​និង​តណ្ហា​កើនឡើង ​តែ​ពេល​ដែល​អ្នក​ភ្ញាក់​ខ្លួន​ឡើង​វិញ ​អ្នក​នឹង​បាន​ភ្លក់​រសជាតិ​នៃ​ទុក្ខ​សោក​នោះ​ថ្ងៃ​ណា​មួយ​មិន​ខាន។ ជីវិត​មនុស្ស​មើល​មិន​ទៀង!

ចុចអាន៖ការ​និយាយ​ត​គ្នា​ពី​របៀប​មើល​ភាព​បរិសុទ្ធ​​​ ដែល​ខុស​ពី​ការ​ពិត​ទាំង​ស្រុង​ នាំឲ្យ​អាប់​ឱនខ្លាំង​ដល់​ស្រ្តី

ប្រភព៖ Anndin ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម