មិនញញើតចោរសោះឡើយ! តារាស្រី ៣ រូប ពាក់មាសស្រោចខ្លួនរាប់តម្លឹង ក្រោមហេតុផលមួយ
- 2018-03-22 03:54:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនញញើតចោរសោះឡើយ! តារាស្រី ៣ រូប ពាក់មាសស្រោចខ្លួនរាប់តម្លឹង ក្រោមហេតុផលមួយ
ផ្ទុយពីតារាផ្សេងៗដែលភាគច្រើននិយមចូលចិត្តពាក់គ្រឿងអលង្ការធ្វើពីពេជ្រ តម្លៃរាប់ម៉ឺនដុល្លា ចូលរួមកម្មវិធី មង្គលការ ឬជប់លៀងផ្សេងៗ ខុសអីតែតារាស្រី ៣ រូបនេះវិញជ្រើសរើសមាសសម្រាប់ពាក់លម្អខ្លួន។ តារាស្រីចូលចិត្តពាក់មាសទាំងបីរូប រួមមាន អ្នកនាង ឈួន សុវណ្ណឆៃ កញ្ញា ដេនីក្វាន់ និងអ្នកនាង ចោម ច័ន្ទ ដោយជឿថាមាសពាក់ទៅត្រជាក់ត្រជំ។
១/ តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ តែងតែពាក់មាសរាប់តម្លឹងជ្រែកខ្លួន នៅពេលទៅចូលរួមកម្មវិធីជួបជុំអ្នកសិល្បៈតូចធំ ឬ ជប់លៀងផ្សេងៗ។ ហេតុផលដែលនាង ចូលចិត្តពាក់មាសលម្អខ្លួន ដោយសារតែមានជំនឿថា មាសគឺជាគ្រឿងអលង្ការត្រជាក់ត្រជំពេលពាក់ទៅនឹងនាំសំណាងដល់ខ្លួន។ ម្យ៉ាងទៀតមាសងាយស្រួលលក់ចេញមិនខាតច្រើន។
២/ ថ្មីៗនេះតារាសម្ដែងសិចស៊ី ដេនី ក្វាន់ បានធ្វើឲ្យមិត្តភ័ក្ដិសិល្បៈមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីនាង បង្ហាញខ្លួនជាមួយមាសរាប់តម្លឹងនៅថ្ងៃសម្ពោធឃ្លាំងលក់ឡានជាមួយប្រុសស្នេហ៍។ហេតុផលដែល នាង ចូលចិត្តពាក់មាសមិនខុសពីរៀមច្បងសិល្បៈខាងលើឡើយ ដោយសារតែគិតថាមាសគឺជាគ្រឿងអលង្ការត្រជាក់ត្រជំនាំហុងស៊ុយលាភសំណាងឲ្យរកស៊ីទទួលទានមានបាន។
៣/ ចំណែកឯអ្នកនាង ចោម ច័ន្ទ ត្រូវជាបងស្រី ដេនី ក្វាន់ វិញកាលពីថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាង បង្ហោះមាសរាប់តម្លឹងតម្លៃជិត ១០ ម៉ឺនដុល្លារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន៕
ចុចអាន៖គង់ ចាន់ស្រីមុំសម្រេចបំណងថតរូបមានផ្ទៃពោះក្នុងឈុតបុរាណខ្មែរ