ចង់​ឲ្យ​ខ្លួន​ឯង​អាច​រក​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ​បាន ត្រូវ​ឧស្សាហ៍​អាន​សម្រង់​សម្ដី​ទាំង​នេះ

  • 2018-03-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់​ៗ​ពិតជា​ចង់​ទទួល​បាន​ជោគជ័យ ដូចនេះ​គួរតែ​រក​អ្វី​ដែល​អាច​ជួយ​លើក​ទឹកចិត្ត​ដល់​ខ្លួនឯង​ខ្លះ។ កញ្ញា សូម​ណែនាំ​សម្រង់​សម្ដី​ទាំង ១៣ ដែល​ជួយ​ឲ្យ​អ្នក​កាន់តែ​រឹងមាំ និង​ព្យាយាម​ទៅ​មុខ រហូត​ទទួល​បាន​ជោគជ័យ៖

."ភាព​ជោគជ័យ​ជាទូទៅ​កើត​ឡើង​ចំពោះ​តែ​អ្នក​ដែល​រវល់​ស្វែងរក​វា​ប៉ុណ្ណោះ"។

.”ប្រសិនបើ​អ្នក​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រថុយប្រថាន ធម្មតា​ទេ​អ្នក​នឹង​ជួប ឬ​ដោះស្រាយ​រឿង​ធម្មតា"។

."ចូរ​យក​គំនិត​មួយ បង្កើត​គំនិត​មួយ មាន​ក្ដី​ស្រមៃ​មួយ នោះ​នឹង​ធ្វើឲ្យ​សាច់ដុំ​ខួរក្បាល សរសៃប្រសាទ គ្រប់​ផ្នែក​នៃ​រាងកាយ​របស់​អ្នក​ពេញ​ដោយ​គំនិត​នោះ ហើយ​វា​ជា​វិធី​ឈាន​ទៅ​រក​ជោគជ័យ"។

."ឈប់​ដេញ​តាម​ប្រាក់ ហើយ​ចាប់ផ្ដើម​ដេញ​តាម​ចំណូលចិត្ត​វិញ" ។

."ក្ដី​សុបិន​របស់​មនុស្ស​ម្នាក់​ៗ​អាច​ក្លាយ​ជា​ការ​ពិត​ទាំងអស់ ប្រសិនបើ​អ្នក​មាន​ភាព​ក្លាហាន​ក្នុង​ការ​ស្វែងរក​ពួកគេ"។

."ភាព​ជោគជ័យ គឺ​ដើរ​ពី​ភាព​បរាជ័យ​ទៅ ដោយ​មិន​បោះបង់​ការ​តាំង​ចិត្ត"។

."នៅ​ពេល​ដែល​អ្នក​ឃើញ​បុគ្គល​ជោគជ័យ នោះ​អ្នក​គ្រាន់តែ​ឃើញ​ភាព​ថ្លៃថ្នូរ​នៅ​តាម​ទី​សាធារណៈ រឿងរ៉ាវ​លម្អិត​នៅ​ពីក្រោយ​ខ្នង​ពួកគេ​អ្នក​មិន​ដឹង​ហើយ ហើយ​បើ​មិន​ហ៊ាន​លះបង់​ខ្លួនឯង អ្នក​ក៏​មិន​អាច​ឈាន​ដល់​ពួកគេ​បាន​ទេ"។

.”ឱកាស​មិន​កើត​ឡើង​ទេ បើ​អ្នក​មិន​បង្កើត​វា​ដោយ​ខ្លួនឯង”។

."ព្យាយាម​កុំ​ធ្វើ​ជា​មនុស្ស​ជោគជ័យ ប៉ុន្តែ​ព្យាយាម​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​មាន​តម្លៃ"។

១០.”គ្មាន​នរណា​ម្នាក់​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អន់​ឡើយ បើ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​ខ្លួនឯង​ទេ​នោះ ”។

១១."ប្រសិនបើ​អ្នក​កំពុង​ឆ្លង​កាត់​ឋាននរក សូម​បន្ត​ទៅ​មុខ​ទៀត​ចុះ ព្រោះ​ពេល​ឆលងកាត់​ផុត គឺជា​ច្រក​ចូល​ឋានសួគ៌" ។

១២.”កុំ​ភ័យ​ខ្លាច​នឹង​បោះបង់​អ្វី​ដែល​ល្អ ទៅ​ឲ្យ​មនុស្ស​ដ៏​អស្ចារ្យ"។

១៣."ប្រសិនបើ​អ្នក​មិន​អាច​ពន្យល់​ពី​វា​បាន នោះ​មកពី​អ្នក​មិន​យល់​ពី​វា​គ្រប់គ្រាន់"៕

ចុចអាន៖​ល្បិច​ធ្វើ​ការ & រក​ស៊ី​​របស់​ជនជាតិ​ចិន ​ដែល​អ្នក​គួរ​យក​មក​ប្រើ​​ក្នុង​ជីវិត​​ជាក់​ស្ដែង

ប្រភព៖ inc ប្រែ​សម្រួល៖ ទ្រី រ៉ាវី