មនុស្សប្រុសពិតជាចង់ឲ្យអនាគតភរិយាខ្លួន យល់ឲ្យច្បាស់នូវរឿងទាំងនេះ
- 2018-03-14 07:50:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសពិតជាចង់ឲ្យអនាគតភរិយាខ្លួន យល់ឲ្យច្បាស់នូវរឿងទាំងនេះ
អាពាហ៍ពិពាហ៍ កើតឡើងដោយសេចក្ដីស្រលាញ់យ៉ាងផ្អែមល្ហែមជាមួយរវាងមនុស្សពីរនាក់។ ប៉ុន្តែអ្នកជិតរៀបការមួយចំនួនមិនបានប្រាប់ពីតម្រូវការ ក៏ដូចជារឿងរ៉ាវមួយចំនួនទាក់ទិននឹងគ្រួសារខ្លួនឡើយ ជាពិសេសខាងប្រុស។ ដូច្នេះ កញ្ញា សូមបង្ហាញចំណុចសំខាន់ៗដែលបុរសៗចង់ឲ្យអនាគតភរិយាគេដឹង៖
១.«ផ្ទះរបស់ខ្ញុំនឹងក្លាយជាផ្ទះរបស់អ្នក ដូច្នេះអ្នកអាចធ្វើអ្វីដូចដែលខ្លួនធ្លាប់ធ្វើកាលរស់នៅផ្ទះរបស់អ្នក។ អ្នកមានសេរីភាពក្នុងគ្រប់គ្រាន់ក្នុងនាមជាសមាជិកក្នុងក្រុមគ្រួសារ»។
**២**.«យើងនឹងរីករាយជាមួយជីវិតរបស់យើង ដូចមុនពេលរៀបការ មានសេរីភាពក្នុងការដើរកម្សាន្តជាមួយមិត្តភ័ក្ដិគ្មានការដាក់កម្រិត ហើយ អ្នកក៏អាចទៅជាមួយមិត្តភ័ក្ដិរបស់អ្នកដូចគ្នា»។
៣.«ខ្ញុំដឹងថាស្រីៗគ្រប់រូបចូលចិត្ត shopping ទោះបីជាខ្ញុំមិនចូលចិត្តក៏ដោយ ប៉ុន្តែខ្ញុំឆ្លៀតពេលជូនទៅតាមដែលអាចធ្វើបាន ដោយមិនមែនជាការបង្ខំ ឬដាក់សម្ពាធមកលើខ្ញុំ»។
៤.«យើងនឹងចំណាយពេលឲ្យបានច្រើននៅក្នុងផ្ទះបាយជាមួយអ្នក ខ្ញុំនឹងជួយធ្វើកិច្ចការខ្លះៗដែលចេះ ដើម្បីសម្រួល ប៉ុន្តែមិនអាចបានទាំងស្រុងឡើយ។ ព្រោះខ្ញុំក៏មានការងារខាងក្រៅដែរ»។
៥.«អ្នកអាចចែករំលែករឿងរ៉ាវនៅក្នុងចិត្តជាមួយខ្ញុំបាន ព្រោះយើងជាគ្រួសារតែមួយ ទោះជារឿងនោះធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អក៏ដោយ»។
៦.«យើងគួរតែចំណាយពេលវិស្សមកាលក្នុងមួយឆ្នាំម្ដង ដើម្បីរឹតចំណងស្នេហ៍ ក៏ដូចជារកពេលសម្រាក»។
៧.«អ្នកនឹងគ្មានសម្ពាធណាមួយ ទាក់ទងនឹងរឿងបង្កើតកូនទេ ព្រោះវាជាការសម្រេចចិត្តដ៏ម៉ត់ចត់ពេលមានក្មេងចូលមកក្នុងជីវិត ហើយត្រូវចំណាយពេលគិតគូរវែងឆ្ងាយណាស់»។
៨.«ក្រោយរៀបការខ្ញុំចង់ឲ្យអ្នកជឿជាក់លើខ្ញុំ ហើយខ្ញុំក៏ជឿជាក់អ្នកដូចគ្នា ទើបគ្រួសារមានសុភមង្គល»។
៩.«ស្វែងយល់ពីការងារគ្នាទៅវិញទៅមក ទើបគ្រួសារយើងគ្មានពាក្យថា "អផ្សុក"»។
១០.«គ្រួសារអ្នក + គ្រួសារខ្ញុំ= គ្រួសារពួកយើង»៕
ចុចអាន៖មុននឹងចង់បង្កើតគ្រួសារ អ្នកគួរតែបំពេញរឿងទាំងនេះឲ្យបានរួចរាល់សិន