៧​ចំណុច​​ បើ​នារី​​ហ៊ាន​ប្រាប់​​ត្រង់​​មិន​លាក់លៀម​ ប្រុសៗ​នឹង​​ស្រលាញ់​លើស​ដើម

  • 2018-03-12 10:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

បើ​មនុស្ស​ប្រុស​ស្រលាញ់​នារី​ណា​ម្នាក់​ដោយ​ស្មោះ​គេ​នឹង​ចែក​រំលែក​រឿង​ផ្ទាល់​ខ្លួន​គ្រប់​យ៉ាង​ទៅ​កាន់​នារី​នោះ​ហើយ​ក៏​រំពឹង​ថា​នាង​នឹង​ចែក​រំលែក​រឿង​ផ្ទាល់​ខ្លួន​ទៅ​គេ​វិញ។​ បុរស​យល់​ឃើញ​ថា​ការ​ចែក​រំលែក​រឿង​ផ្ទាល់​ខ្លួន​នេះ​ ជា​ការ​បង្កើន​ទំនុក​ចិត្ត​ និង​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ទៅ​វិញ​ទៅ​មក​ ​ហើយ​ពួក​គេ​មិន​សប្បាយ​ចិត្ត​ឡើយ​និង​បាត់​បង់​ទំនុក​ចិត្ត​ ពេល​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​មាន​រឿង​លាក់បាំង​នឹង​ខ្លួន។​ ៧ ចំណុច​នេះ​ដែល​ប្រុសៗ​នឹង​សប្បាយ​ចិត្ត​បើ​នារី​ដែល​គេ​ស្រលាញ់​ប្រាប់​តាម​ត្រង់៖

១.​ ពេល​មាន​ប្រុស​ដទៃ​ណាត់​ជួប

ពេល​ខ្លះ​ស្រី​ៗ​យើង​ខ្លាច​ដៃ​គូរ​ប្រច័ណ្ឌ​ ទើប​មិន​ហ៊ាន​ប្រាប់​ ទោះ​បី​នាង​គ្មាន​បំណង​ចង់​ទៅ​ជួប​អ្នក​ទី​៣​នោះ​ក៏​ដោយ​។​ តែ​ការ​ស្ងាត់​ស្ងៀម​មិន​អើ​ពើ​និង​មិន​បាន​ប្រាប់​ដៃគូ​ នេះ​ធ្វើ​ឲ្យ​ប្រុស​ៗ​កើត​ការ​សង្ស័យ​ សួរ​ដេញ​ដោល​និង​ឈ្លោះ​លើស​ដើម។​

២.​ បញ្ហា​សុខភាព

បើ​អ្នក​មាន​បញ្ហា​សុខភាព​ណា​មួយ​គួរ​ប្រាប់​គេ​ឲ្យ​ដឹង​។​ បើ​គេ​ស្រលាញ់​យើង​ពិត​គេ​និង​ទទួល​យក​ តែ បើ​គេ​បែក​គ្នា​គ្រាន់​បញ្ហា​នេះ​ ក៏​វា​ល្អ​ចំពោះ​អ្នក​ព្រោះ​អ្នក​បាន​ដឹង​ថា​គេ​មិន​បាន​ស្រលាញ់​អ្នក​ស្មោះ​ទេ។

៣.​ បញ្ហា​គ្រួសារ​

ពេល​ខ្លះ​ស្រី​ៗ​មិន​ចង់​ឲ្យ​ដៃគូ​ខ្លួន​ព្រួយ​បារម្ភ​និង​រឿង​គ្រួសារ​ខ្លួន​ឯង​នោះ​ទេ​ ហើយ​ក៏​មិន​ចង់​និយាយ​ដូច​ហែក​កេរ្តិ៍​គ្រួសារ​​ខ្លួន​ឯង​ដែរ​។​ តែ​ចំពោះ​ខាង​ប្រុស​វិញ​បើ​អ្នក​និយាយ​ការ​លំបាក​របស់​អ្នក​ពី​បង្ហា​គ្រួសារ​ឲ្យ​គេ​ស្ដាប់​ គេ​នឹង​មាន​អារម្មណ៍​ថា​អ្នក​មាន​ទំនុក​ចិត្ត​លើ​គេ​ ធ្វើ​ឲ្យ​គេ​អាណិត​ស្រលាញ់​អ្នក​ ហើយ​នឹង​ជួយ​រក​វិធី​ដោះ​ស្រាយ​ឲ្យ​អ្នក​ផង​ដែរ។​

៤.​ បំណង​ទៅ​ថ្ងៃ​ក្រោយ

រឿង​នេះ​មិន​ថា​ខាង​ស្រី​ឬ​ប្រុស​ទេ​ សុទ្ធតែ​សប្បាយ​ចិត្ត​ពេល​អ្នក​ទាំង​ពីរ​ប្រាប់​រឿង​នេះ​ទៅ​វិញ​ទៅ​មក​ ព្រោះ​វា​បង្ហាញ​ពី​ភាព​ជឿជាក់​គ្នា​ទៅ​ថ្ងៃ​មុខ​ និង​បង្កើន​ភាព​ស្និទ្ធ​ស្នាល។​

៥.​ ពេល​សង្សារ​ចាស់​អ្នក​ខល​មក

ប្រាប់​គេ​មុន​ទៅ​ថា​សង្សារ​ចាស់​អ្នក​ទូរស័ព្ទ​មក​គេ​នឹង​មិន​ប្រកាន់​ខឹង​នឹង​អ្នក​ថែម​ទាំង​យល់​ពី​អ្នក​ផង​ដែរ។​ តែ​កុំ​លាក់​ចាំ​រហូត​ដល់​គេ​ដឹង​មុន​នឹង​មាន​រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ។​

៦.​ បំណុល​

គ្មាន​អ្នក​ណា​ម្នាក់​ចង់​និយាយ​អាក្រក់​ពី​ខ្លួន​ឯង​នោះ​ទេ។​ តែ​ដៃគូ​យើង​គូរ​ទទួល​បាន​ការ​ពិត​ពី​យើង​ទាក់​ទង​នឹង​រឿង​បំណុល​អី​ជា​ដើម។​ បើ​ប្រាប់​ហើយ​គេ​ទទួល​យក​បាន​ ទើប​ហៅ​ថា​ស្នេហ៍​ពិត។​

៧.​ ធ្លាប់​មាន​គ្រួសារ​ឬ​កូន​

មនុស្ស​ស្រី​មិន​ច្រើន​ទេ​ ដែល​កុហក​ដៃគូ​ថា​ខ្លួន​នៅ​ក្រមុំ​ មិន​ធ្លាប់​រៀបការ​មាន​កូន។​ ពាក្យ​ចាស់​ពោល​ថា​ក្រដាស​ខ្ចប់​ភ្លើង​មិន​ជិត​ទេ​ មុន​នឹង​ក្រោយ​គេ​និង​ដឹង។​ តែ​បើ​យើង​ប្រាប់​គេ​ការ​ពិត​ ឲ្យ​គេ​ដឹង​មុន​ ហើយ​គេ​នៅ​តែ​ទទួល​យើង​បាន​ ទើប​ហៅ​ថា​ជា​គូព្រេង​នឹង​គ្នា។​

ចុចអាន៖ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ក្នុង​ទំនាក់ទំនង​ស្នេហា

ប្រភព៖ womenosophy ប្រែ​សម្រួល៖ Pencharm