ក្រោយ Kimberly ទម្លាយរឿងល្អក់កករ ពេលនេះ Mark ចេញមុខបកស្រាយវិញម្តង
- 2018-03-11 04:41:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយ Kimberly ទម្លាយរឿងល្អក់កករ ពេលនេះ Mark ចេញមុខបកស្រាយវិញម្តង
ថ្មីៗនេះ ដំណឹងប្រេះស្រាំទំនាក់ទំនងស្នេហារបស់ Kimberly និង Mark Prin ហាក់ដូចជាសុះសាយខ្លាំងដែលធ្វើឲ្យគាំទ្រចាប់ផ្តើមមានការព្រួយបារម្ភ។ ជាក់ស្តែង ភាគីខាង Kimberly ទើបតែបានចេញមុខបកស្រាយពីរឿងល្អក់កកររបស់ពួកគេថា គ្រាន់តែមានរឿងខឹងគ្នាបន្តិចបន្តួចព្រោះមិនសូវមានពេលវេលាជួបគ្នាតែប៉ុណ្ណោះ។
ចំណែកឯ Mark Prin វិញ ទោះជាមិនបានផ្តល់បទសម្ភាសន៍ព្រមគ្នាជាមួយដៃគូក៏ដោយ តែគេក៏បានបញ្ជាក់ថា ខ្លួននិងKim មិនទាន់បែកគ្នាដូចដែលដំណឹងលេចលឺនោះទេ។ Mark បន្ថែមថាអ្នកទាំងពីរធ្លាប់បានឆ្លងកាត់រឿងលំបាកជាមួយគ្នាច្រើនគួរសមដែរ ដូច្នេះហើយវាមិនងាយទេដែលអាចបែកគ្នាដោយស្រួលៗ៕
ចុចអាន៖មានរឿងល្អក់កករ Kimberly ចាប់ផ្ដើមទម្លាយថាមិនដែលចាត់ទុក Mark ជាសង្សារឡើយ