មាន​រឿង​ល្អក់កករ​​ Kimberly ចាប់​ផ្ដើម​ទម្លាយ​ថា​មិន​ដែល​ចាត់​ទុក Mark ​ជា​សង្សារ​ឡើយ

  • 2018-03-09 10:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា គូ​ស្នេហ៍​តារា​សម្ដែង​ថៃ Mark Prin និង Kimberly បាន​បែក​គ្នា ប៉ុន្តែ​មិន​ព្រម​និយាយ​ការ​ពិត ភាគី​ខាង​ប្រុស​ Mark Prin ក៏​បាន​ចេញ​មុខ​និយាយ​ថា​ អ្នក​ទាំង​ពីរ​មាន​រឿង​ខឹង​គ្នា​តិចតួច ដោយ​សារ​មូលហេតុ​មិន​មាន​ពេល​វេលា​ជួប​គ្នា ប៉ុន្តែ​ក៏​បញ្ជាក់​ថា​ទំនាក់ទំនង​នៅ​ដូច​ដើម។

យ៉ាង​ណា​ក៏​ដោយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ តារា​សម្ដែង Kimberly ជា​ភាគី​ខាង​ស្រី​ក៏​បាន​ចេញ​មុខ​បក​ស្រាយ​ថា ខ្លួន​មិន​បាន​ង៉ក់ងរ​អ្វី​នោះ​ទេ ដោយ​ឡែក​រឿង​ពេល​វេលា​ជួប​គ្នា​ក៏​មិន​មែន​ជា​បញ្ហា​​ធំ​ដែរ​ព្រោះ​អ្នក​ទាំង​ពីរ​​ធ្វើ​ការ​ច្រើន​​ដូច​គ្នា​ទៅ​ហើយ ប៉ុន្តែ​បញ្ហា​នោះ​គឺ​ការ​មិន​យល់​​ចិត្ត​គ្នា​នៅ​ចំណុច​ខ្លះ ដែល​ជា​បញ្ហា​របស់​គូ​ស្នេហ៍​ទូទៅ​ត្រូវ​ជួប​។ ទោះ​យ៉ាង​ណា Kimberly បាន​បញ្ជាក់​ដូច​គ្នា​ថា​អ្នក​ទាំង​ពីរ​មិន​ទាន់​បែក​គ្នា​នោះ​ទេ ហើយ​ក៏​គ្មាន​ជន​ទី​បី​ចូល​មក​ជ្រៀតជ្រែក​អ្វី​ដែរ។

អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ភ្ញាក់ផ្អើល​ដែរ​នោះ គឺ​តួ​ឯក​ស្រី​រឿង “ហង្សបាក់​ស្លាប” ​បាន​បង្ហើប​ថា​ខ្លួន​មិន​ដែល​ប្រើ​ពាក្យ​​ថា​សង្សារ ឬគូ​ស្នេហ៍​ជាមួយ Mark Prin នោះ​ឡើយ។ ពាក់ព័ន្ធ​នឹង​ការ​ដែល Mark Prin ធ្លាប់​និយាយ​ថា​អ្នក​ទាំង​ពីរ​ជា​សង្សារ​នឹង​គ្នា​លើ​វេទិកានោះ Kimberly បាន​បង្ហើប​ថា ខាង​ប្រុស​និយាយ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ចំណែក​រូប​នាង​មិន​ដែល​​និយាយ​នោះ​ទេ ហើយ​​ក៏​មិន​ខ្លាច​ខាង​ប្រុស​អាក់អន់​ចិត្ត​​នោះ​ដែរ​ដែល​នាង​​ផ្ដល់​ឋានៈ​ឲ្យ​គេ​ត្រឹម​ជា​មនុស្ស​ជិត​ស្និទ្ធ ត្បិត​​ពេល​នេះ​អ្នក​ទាំង​ពីរ​នៅ​ស្និទ្ធស្នាល​ជាមួយ​គ្នា​ធម្មតា ៕

ទស្សនាវីដេអូសម្ភាសទាំងស្រុង​របស់ Kimberly៖

ប្រភព៖ Mthai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន