កុំចេះតែបណ្ដោយកូនលេងទូរស័ព្ទពេក លទ្ធផលត្រូវជាប់សោរយៈពេល ៤៧ ឆ្នាំ
- 2018-03-08 02:49:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែបណ្ដោយកូនលេងទូរស័ព្ទពេក លទ្ធផលត្រូវជាប់សោរយៈពេល ៤៧ ឆ្នាំ
ម្ដាយមួយរូបដែលជាជនជាតិចិន បានភ្ញាក់ផ្អើលជាខ្លាំងនៅពេលដឹងថាទូរស័ព្ទ iPhone របស់ខ្លួនត្រូវជាប់សោរយៈពេល ៤៧ ឆ្នាំ ហើយរូបថត ឬទិន្នន័យក្នុងនោះត្រូវរង់ចាំរយៈពេលយូរ ទើបអាចយកមកវិញបាន។
តាមបណ្ដាញព័ត៌មាន 9to5Mac ស្ត្រីជនជាតិចិនឈ្មោះ Lu មួយរូបមកពីទីក្រុងសៀងហៃត្រូវរង់ចាំប្រមាណ ៤៧ ឆ្នាំទើបដោះសោទូរស័ព្ទរបស់ខ្លួនបាន។ មូលហេតុនាំឲ្យរឿងបែបនេះនោះគឺ នាងបានបណ្ដោយឲ្យកូនប្រុសអាយុ ២ ឆ្នាំរបស់ខ្លួនលេង ហើយទារកនេះបានវាយដោះសោខុសច្រើនដងក៏នាំឲ្យទូរស័ព្ទជាប់ lock បែបនោះតែម្ដងទៅ។
Lu បានឲ្យដឹងថា ក្នុងទូរស័ព្ទរបស់នាង មានទិន្នន័យ និងរូបថតសំខាន់ៗមួយចំនួន។ លោក Wei Chunlong អ្នកជំនាញទូរស័ព្ទបានឲ្យដឹងថា ទូរស័ព្ទ iPhone នឹងចាក់សោដោយខ្លួនឯងនៅពេលបើកសោខុស ដើម្បីការពារទិន្នន័យនៅខាងក្នុង។ “ទូរស័ព្ទនឹងជាប់សោ ១ នាទីសម្រាប់ការខុសលើកដំបូង ៥ នាទីសម្រាប់លើកបន្ទាប់ និងកន្លះម៉ោងសម្រាប់ពេលបន្ទាប់ទៀត និងអាចកើនដល់៨០ឆ្នាំបើខុសច្រើនដង" លោក Wei ឲ្យដឹង។ អ្នកជំនាញនេះក៏បន្ថែមថា បើចង់ប្រើទូរស័ព្ទវិញលឿន គឺមានតែ reset ម៉ាស៊ីនតែប៉ុណ្ណោះ ហើយទិន្នន័យនៅក្នុងម៉ាស៊ីននឹងត្រូវបាត់បង់ទាំងអស់ពេល reset៕
ចុចអាន៖ប៉ុន្មានសន្លឹកបង្ហាញកូនកំពូលកូរ! អ្នកធ្លាប់ជួបទើបយល់អារម្មណ៍នេះ