ធ្លាប់តែប្រុសៗឲ្យកាដូមិត្តស្រី ចម្លែកអីនៅជប៉ុន ស្រីៗអ្នកឲ្យកាដូមុនវិញថ្ងៃ Valentine
- 2018-03-02 03:25:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែប្រុសៗឲ្យកាដូមិត្តស្រី ចម្លែកអីនៅជប៉ុន ស្រីៗអ្នកឲ្យកាដូមុនវិញថ្ងៃ Valentine
ភាគច្រើនក្នុងថ្ងៃសេចក្ដីស្រលាញ់ (Valentine's Day) ប្រុសៗជាអ្នកមានសកម្មភាពច្រើនជាង ដោយមានទាំងទិញផ្កា និងកាដូផ្សេងៗឲ្យខាងនារី ពិសេសនៅខ្មែរតែម្ដង តែចម្លែកនៅជប៉ុនវិញ បែរជាស្រីៗនិយមឲ្យសូកូឡាទៅភាគីបុរសវិញ។
សូកូឡាមាន ២ប្រភេទ ដែលនារីនៅជប៉ុនទិញឲ្យគឺ Giri Choco សំដៅទៅសូកូឡា ទិញសម្រាប់មិត្តភ័ក្ដិ អ្នកធ្វើការជាមួយគ្នា ឬចៅហ្វាយនាយជាដើម រីឯ Honmei Choco សម្រាប់ឲ្យទៅដៃគូស្នេហាដែលជាបុរស ហើយភាគច្រើនគេនិយមធ្វើដោយដៃជាជាងទិញ ដែលបញ្ជាក់ពីក្ដីស្រលាញ់ដ៏ស្មោះត្រង់។
ដើម្បីឲ្យមានភាពស្មើគ្នា ជប៉ុនក៏មានថ្ងៃពណ៌ស (White Day) ចំថ្ងៃទី១៤ មីនា ដែលបុរសៗត្រូវទិញសូកូឡាឲ្យខាងនារីវិញ ដោយគេនិយមប្រើសូកូឡាស ហើយក៏មានផ្កា ស្ករគ្រាប់ និងកាដូផ្សេងៗផងដែរ៕