ទាំង​នេះ​ជា​កំហុស​៦​យ៉ាង​ ពេល​ស្លៀក​សំពត់​​ដែល​ធ្វើ​ឲ្យ​រាង​អាក្រក់​មើល​ខ្លាំង

  • 2018-02-26 10:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្លៀក​សំពត់​បង្ហាញ​ពី​ភាព​ជា​ស្រី​ភេទ​ ទន់​ភ្លន់​មើល​ទៅ​ទាក់ទាញ​គួរ​ឲ្យ​ស្រលាញ់។​ ប៉ុន្តែ​ការ​ជ្រើស​រើស​ម៉ូដ​សំពត់​ដែល​សក្ដិសម​ស៊ី​នឹង​រាង​រៅ​កម្ពស់​ ជា​អ្វី​ដែល​ស្រី​ៗ​យើង​មួយ​ចំនួន​មិន​បាន​គិត​ដល់។​ ទាំង​នេះ​ជា​កំហុស​ ៦​យ៉ាង​ដែល​ស្រីៗ​ធ្វើ​ពេល​ស្លៀក​សំពត់​ ដែល​មិន​ត្រឹម​តែ​មិន​ជួយ​លើក​សម្រស់​នោះ​ទេ​ តែ​ធ្វើ​ឲ្យ​ឃើញ​រូបរាង​អាក្រក់​មើល​ថែម​ទៀត​ផង។​

១.​ រើស​ស្បែក​ជើង​មិន​ស៊ី​គ្នា​ជា​មួយ​ម៉ូដ​សំពត់

កំហុស​ឆ្គង​ដែល​ស្រី​ៗ​យើង​ចំណាំ​ធ្វើ​ពេល​ស្លៀក​សំពត់​គឺ​ ពាក់​ស្បែក​ជើង​មាន​ពណ៌​ផ្ទុយ​គ្នា​ជា​មួយ​សំពត់។​ មិន​ត្រឹម​តែ​បែប​នេះ​ទេ​ អ្នក​ខ្លះ​ជ្រើសរើស​ប្រភេទ​ស្បែក​ជើង​មិន​សម​ស្រប​ទៀត​ផង​។​ អ្វី​ដែល​ត្រឹមត្រូវ​គឺ​សំពត់​វែង​ត្រូវ​ជា​មួយ​ស្បែក​ជើង​កែង​ ចំណែក​សំពត់​ខ្លី​គួរ​ពាក់​ស្បែក​ជើង​រាប​ស្មើ។​ ពណ៌​ស្បែក​ក៏​ត្រូវ​ឲ្យ​ស៊ី​នឹង​សំពត់​ផង​ដែរ​ តែ​អ្នក​អាច​ប្រើ​ពណ៌​សាច់​ស្ដើង​ខ្ចី​ (Nude) ​ដែល​ជា​ពណ៌​មិន​រើស​ម៉ូដ​សំពត់។​

២.​ ស្លៀក​សំពត់​ឬ​រ៉ូប​រឹប​ស្ដើង​កុំ​ប្រើ​ខោ​ទ្រនាប់​ពណ៌​ដិត​និង​មាន​គែម

អ្នក​ខ្លះ​មិន​ប្រយ័ត្ន​ស្លៀក​សំពត់​ឬ​រ៉ូប​រឹប​ខ្លាំង​ តែ​ពាក់​ខោ​ទ្រនាប់​ពី​ក្នុង​ពណ៌​ដិត​ហើយ​មាន​គែម​ជើង​ ដែល​ធ្វើ​ឲ្យ​ចេញ​ស្នាម​ខោក្នុង​នោះ​នៅ​លើ​សំពត់។​ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើស​រើស​ខោទ្រនាប់​ពណ៌​សាច់​ ដែល​គ្មាន​គែម​ជើង។​

៣.​ ជ្រើសរើស​សំពត់​តាម​រាង​

មនុស្ស​ស្រី​រាង​ទាប​ គួរ​ស្លៀក​សំពត់​លើ​ក្បាល​ជង្គង់​ ដើម្បី​ឲ្យ​ឃើញ​ជើង​វែង​ និង​ចៀសវាង​ សំពត់​វែង​ប៉ោង​ដែល​ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​ធាត់។ ​ចំពោះ​មនុស្ស​ស្រី​កម្ពស់​ខ្ពស់​គួរ​ជ្រើស​រើស​សំពត់​វែង​ ហើយ​ពាក់​ស្បែក​ជើង​កែង។​ ម៉្យាងទៀត​ចៀសវាង​សំពត់​សាច់​រឹង​ ព្រោះ​វា​និង​ធ្វើ​ឲ្យ​មើល​ទៅ​មិន​ស្អាត។​

៤.​ យល់​ដឹង​ពី​សាច់​ក្រណាត់​សំពត់

គូរ​ជ្រើស​រើស​សំពត់​មាន​សាច់​ក្រណាត់​ទន់​ និង​រលាស់​ ហើយ​ជៀសវាង​ក្រណាត់​ស្ដើង​រឹង​ ព្រោះ​វា​ងាយ​ជ្រួញ​ហើយ​ពិបាក​អ៊ុត​ណាស់។ម៉្យាងទៀត​ សំពត់សាច់​ជ្រូញ​ធ្វើ​ឲ្យ​មើល​ទៅ​ដូចអ្នក​គ្មាន​សណ្តាប់ធ្នាប់​ ហើយ​មើល​ទៅ​តម្លៃ​ថោក​ ទោះ​អ្នក​ចំណាយ​លុយច្រើន​ដើម្បី​ទិញ​ក៏ដោយ។

៥.​ កុំ​ចេះ​តែ​ដើរ​តាម​ម៉ូដ​

ចង់​ស្លៀក​សំពត់​ឲ្យ​បាន​ស្អាត​ ត្រូវ​ស្គាល់​រាង​រៅ​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​ និង​ដឹង​ថា​ស្លៀក​អ្វី​សម​ ហើយ​អ្វី​មិន​សម។​ ចៀសវាង​ការ​និយម​ចូលចិត្ត​លេង​ម៉ូដ​សំពត់​តាម​សម័យកាល​ពេក​ ដែល​ពេល​ខ្លះ​ស្លៀក​មិន​សម​នឹង​រាង​ឡើយ។​

៦.​ ស្លៀក​សំពត់​រ៉ូប​ឲ្យ​សម​តាម​កាលៈទេសៈ

ជ្រើស​រើស​ម៉ូដ​សំពត់​ស្លៀក​ឲ្យ​ត្រូវ​តាម​កម្មវិធី​ ដូចជា​បើ​ធ្វើ​ការ​គួរ​ស្លៀក​សំពត់​ស្វា​រ៉េ​ មាន​ឆែក​បន្តិច​។​ តែ​បើ​ដើរ​លេង​ឬ​ជួប​លៀង​គួរ​ស្លៀក​សំពត់​ម៉ូដ​វ៉ាល់​ មាន​ម៉ូដ​រំលេច​ស្រស់​ស្អាត​ផង​ដែរ។​

ចុចអាន៖តិចនិក​ជ្រើសរើស​និង​ពាក់​ស្បែក​ជើង​កែង​​មិន​ឱ្យឈឺ​ជើង​ ទោះ​ដើរ​ឬ​ឈរ​យូរ​ប៉ុណ្ណា​ក៏​ដោយ

ប្រភព៖ Eva ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម