នំ​ខេក​ថ្លៃ​១​លាន​ដុល្លារ​ មក​មើល​គ្រឿងផ្សំ​និង​វិធី​ធ្វើ​ទើប​ដឹង​ថា​សម​នឹង​តម្លៃ​ឬ​ក៏​អត់?

  • 2018-02-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពីពេល​កន្លង​ទៅ​នេះ មាន​ការ​តាំង​ពិព័រណ៌​អាពាហ៍ពិពាហ៍​ក្នុង​ទី​ក្រុង​ឌូបៃ​ ដែល​បើក​ឱកាស​ឱ្យ​មហាជន​ចូល​ទស្សនា​ និង​បាន​ភ្លក់​រសជាតិ​នំ​ខេក​អាពាហ៍ពិពាហ៍​ថ្លៃ​បំផុត​ក្នុង​លោក​ តម្លៃ​១លាន​ដុល្លារ​។ នំ​ខេក​ដ៏​ថ្លៃ​សម្បើម​នេះ​ត្រូវ​បាន​ធ្វើ​ និង​រចនា​ដោយ​អ្នក​ឌីហ្សាញ​នារី ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ Debbi Wingham ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​ អ្នក​ឌីហ្សាញ​ថ្លៃ​បំផុត​ក្នុង​លោក ដោយ​សារ​នាង​ធ្លាប់​បាន​ឌីហ្សាញ​របស់​ថ្លៃៗ​ជាច្រើន​តម្លៃ​ដល់​ទៅ​៥០​លាន​ដុល្លារ​ឯណោះ។

តើ​ខេក​ដែល​ដាក់​តាំង​ពិព័រណ៍​នោះ​មាន​លក្ខណៈ​ពិសេស​យ៉ាង​ខ្លះ​ទើប​មាន​តម្លៃ​ដល់​ទៅ​លាន​ដុល្លារ? តោះ​មក​តាម​ដាន​ដំណើរ​ការធ្វើ​ដូច​ខាង​ក្រោម៖

នំ​នេះ​មាន​កម្ពស់​១,៨២ម៉ែត្រ​ ទម្ងន់​១២០​គីឡូ​ក្រាម​ ដែល​ជា​ទម្ងន់​ធ្ងន់​ជាង​នារី​ពិត​ប្រាកដ​ ហើយ​គ្រប់​គ្នាដែល​បាន​ចូលរួម​សុទ្ធ​តែ​បាន​ភ្លក់​រសជាតិ។

ប្រើ​ពង​ទា​អស់​១ពាន់​គ្រាប់ និង​សូកូឡា​២០​គីឡូក្រាម​។

គ្រប់​យ៉ាង​លើ​ខ្លួន​នារី​នំ​ខេក​នេះ​សុទ្ធ​តែ​អាច​ញ៉ាំ​បាន​ ដោយ​ប្រើ​ដំណាប់​៥០​គីឡូ​ក្រាម​។ ចំណែក​ផ្កា​តូចៗ​ចំនួន​៥ពាន់​ផ្កា ចំណាយ​ពេល​១០​ថ្ងៃ​ដើម្បី​បិទ​លើ​រ៉ូប​ និង​គ្រាប់​គជ់​ធ្វើ​ជា​ឡេវ​ខ្នង​រ៉ូប​ក៏​អាច​ញ៉ាំ​បាន​ដែរ។

​នៅ​លើ​ក្បាល​នាង​ប្រើ​គជ់ និង​ពេជ្រ​៣ការ៉ាត់​តម្លៃ​២០​ម៉ឺន​ដុល្លារ​ឯណោះ។

ក្រៅ​ពី​ធ្វើ​នំ​ខេក​ដ៏​អស្ចារ្យ​នេះ Debbei ក៏​បាន​ឌីហ្សាញ​របស់​ផ្សេង​ទៀត​ដូច​ជា ​ស្បែក​ជើង​កែវ​មួយ​គូ​នេះ នាង​បាន​ឌីហ្សាញ​ឡើងជា​ស្បែក​ជើង​តែ​មួយ​គូរ​ប៉ុណ្ណោះ​ក្នុង​លោក​ដែល​មាន​លក្ខណៈ​ដូច​នំ​គួរ​ឱ្យ​ចង់​ញ៉ាំ តម្លៃ​១៥​លាន​ដុល្លារ។

ក្រៅ​ពីនេះ នាង​ក៏​បាន​ឌីហ្សាញ​រ៉ូបដាំ​ពេជ្រ​ពណ៌​ខ្មៅ​ថ្លៃ​បំផុត​ក្នុង​លោក ដែល​មាន​តម្លៃ​៥០​លាន​ដុល្លារ និង​រ៉ូប​ជា​ច្រើន​ទៀត។

​​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី