អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង​ ៦យ៉ាង​ពី​ផ្លែ​ផាសិន

  • 2018-02-19 09:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែ​ផាសិន ឬ​ផ្លែ​ក្រូច​វល្លិ៍​សម្បូរ​ទៅ​ដោយ​វីតាមីន​ច្រើន​ប្រភេទ​ដូច​ជា ​វីតាមីន​C ​វីតាមីនA ​វីតាមីនB12 ​ជាតិ​ដែក ​ប៉ូតាស្យូម ​ដែល​នឹង​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព​ដូច​ខាង​ក្រោម៖

១. ជួយ​ដល់​ប្រព័ន្ធ​ស៊ាំ​រាងកាយ៖ ផ្លែ​ផាសិន​១០០​ក្រាម ​មាន​ផ្ទុក​វីតាមីន​C ​៣០​មីលីក្រាម ​ដែល​វីតាមីន​ប្រភេទ​នេះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​នៃ​រាងកាយ ​ប្រឆាំង​នឹង​ការ​វាយលុក​ពី​ជំងឺ​ផ្សេង​ៗ ​សូម្បី​តែ​ជំងឺ​មហារីក។

២. ទប់​ស្កាត់​ការ​គេង​មិន​លក់៖ ផឹក​ទឹក​ផាសិន​មួយ​ថ្ងៃ​មួយ​កែវ ​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ប្រសាទ​ឲ្យ​មាន​ដំណើរ​ការ​ល្អ ​កាត់​បន្ថយ​ស្ត្រេស​ និង​ការ​គេង​មិន​លក់។

រូបតំណាង

៣. ជំនួយ​ភ្នែក៖ វីតាមីន​A ​នៅ​ក្នុង​ផ្លែ​ផាសិន​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់​ល្អ។

៤. ជួយ​ប្រព័ន្ធ​រំលាយ​អាហារ៖ វា​មាន​ផ្ទុក​ជាតិ​ហ្វាយប័រ​ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ ​ដោយ​អ្នក​មិន​បាច់​បារម្ភ​ពី​បញ្ហា​ទល់​លាមក​ឡើយ។

៥. សម្រក​ទម្ងន់៖ ផាសិន​មាន​ផ្ទុក​កាឡូរី​ទាប ​ដែល​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់។

៦. ជួយ​ឆ្អឹង៖ ជាតិ​ដែក ​និង​ម៉ាញេស្យូម​របស់ផ្លែ​ផាសិន​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ៕

ចុចអាន៖ក្រោក​ពី​គេង​មក​ មុខ​ហើម​ស្ពុរ?​ ញ៉ាំ​ផ្លែ​​​៤​មុខ​នេះ​​​ ស្រក​វិញ​ហើយ

ប្រភព៖ Boldsky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម