ខ្សឹប​ប្រាប់​ប្រុសៗ! ចេះ​វិធី​លួង​ពេល​សង្សារ​ខឹង​បែប​នេះ ដឹង​តែ​ទន់ចិត្តមក​វិញ​ភ្លាម

  • 2018-02-13 07:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នាង​អាច​ខឹង​យើង ព្រោះ​យើង​និយាយ​ឬ​ធ្វើ​អ្វី​មួយ​ដែល​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៏​ឈឺចាប់​ តែ​យើង​អ្នក​ធ្វើ​នឹង​មិន​បាន​ដឹង​ឡើយ​។ ការ​ឈឺចាប់​ភាគ​ច្រើន​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ថា​ ខ្លួន​ឯង​គ្មាន​តម្លៃ ដូច្នេះ​នាង​សម្រេច​ថា​មិន​និយាយ​វា​ចេញ​ទុក​ឱ្យ​អ្នក​ដឹង​ដោយ​ខ្លួន​ឯង​។

មនុស្ស​ស្រី​ភាគ​ច្រើន​ចង់​ឱ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ថា​ជា​មនុស្ស​សំខាន់ ​គេ​ឱ្យ​តម្លៃ និង​ជា​អាទិភាព​​មុន​គេ​ក្នុង​ចំណោម​ពេល​វេលា​របស់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ នាង​ត្រូវការ​ឱ្យ​យើង​សម្តែង​ចេញ​មក​ត្រង់​ៗ​ថា​យើង Care ហើយ​គ្រប់​ពេល​ជួប​គ្នា គួរ​តែ​បង្ហាញ​ពី​សេចក្តី​ស្នេហា​ ទោះ​តិច​តួច​ក្តី តែត្រូវ​ថែរក្សា​អារម្មណ៍​ដែល​ថា នាង​ត្រូវ​បាន​យើង​ស្រលាញ់​ជានិច្ច។

ចំនុច​សំខាន់​មួយ​ទៀត​គឺ ការ​បដិសេធ។ រាល់​ពេល​ដែល​អ្នក​បដិសេធ​សំណើរ​នាង​ណា​មួយ​នាង​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​បាត់បង់​អ្នក​ ព្រោះ​គំនិត​ស្រីៗ​គឺ​គិតថា ហេតុអ្វី​បាន​ជា​អ្នក​ស្រលាញ់​នាង​ហើយ​ធ្វើ​ប៉ុណ្ណឹង​ដើម្បី​នាង​មិន​បាន។ បើ​ករណី​នោះ អ្នក​ចាំ​បាច់​ត្រូវ​តែ​បដិសេធ​នាង​ ហើយ​ត្រូវ​រក​វិធី​ល្អ​ពន្យល់​ឱ្យ​យល់​ពី​ហេតុ​និង​ផល​។ ពេល​ខ្លះ​មនុស្ស​ស្រី​ដូច​កូន​ក្មេង តែ​អ្នក​ក៏​ស្រលាញ់​គេ​ដោយសារ​ចំនុច​នេះ​ដែរ​មែន​អត់?

ការ​បដិសេធ ឬ​ទង្វើ​ភ្លេច​ខ្លួន​ខ្លះ​ៗ​របស់​យើង​នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​​​​​នាង​គិតថា ​ស្នេហា​ដូច​ជា​មិន​មាំទាំ ខ្លួន​ឯង​មិន​សំខាន់ ហើយ​មាន​អារម្មណ៍​ដូច​ជា​អ្នក​ឃ្លាត​កាន់​តែ​ឆ្ងាយ​ពី​នាង​!

ត្រូវ​ហើយ! ស្រី​ៗ​ជា​មនុស្ស​ប្រើអារម្មណ៍​ច្រើន​ជាង​ប្រុសៗ ចំនុច​នេះ​ជា​ការ​ពិត តែ​បើ​មិន​ចង់​បាន​មនុស្ស​ប្រើ​អារម្មណ៍ ទាល់​តែ​កុំ​ស្រលាញ់​មនុស្ស​ស្រី! ការ​ស្រលាញ់​ជា​ការ​យោគយល់​ពី​គ្នា​មែន​អត់? ហើយ​យោគយល់​ម៉េច​កើត បើ​មិន​ព្យាយាម​និយាយ​ជាមួយ​គ្នា​ឱ្យ​ច្បាស់​ឱ្យ​បាន​ត្រង់​ទៅ​ត្រង់​មក​ផង?

តោះ មក​ជ្រើស​យក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក្នុង​អារម្មណ៍​នាង​វិញ​ម្ដង។ និយាយ​ឱ្យ​ខ្លី​គឺ​ ធ្វើ​យ៉ាង​ណា ពេល​សង្សារ​ខឹង?

១ សម្លឹង​ឱ្យ​ជ្រៅ​ទៅ​ក្នុង​ភ្នែក​របស់​នាង​ កាន់​ដៃ​នាង​ឱ្យ​ណែន បង្ហាញ​ថា​យើង​ស្រឡាញ់​នាង យើង​នឹង​​អត់ធ្មត់​និង​តស៊ូ​ចំពោះ​អារម្មណ៍​ប្រែប្រួល​របស់​នាង ទោះ​យើង​មិន​ទាន់​ដឹង​ថា​ខ្លួន​ឯង​បាន​ធ្វើ​ខុស​អី​ក៏​ដោយ!

២ ការ​សុំ​ទោស ​​ក្នុង​ករណី​ខ្លះ​អាច​មាន​ប្រយោជន៍ ហើយ​ការ​និយាយ​ការពារ​ខ្លួន​និយាយ​បញ្ឍឺ​គ្មាន​បាន​ផល​អី​ក្រៅ​ពី​ស្តាយ​ក្រោយ​ទេ។

៣ ​ទុក​ពេល​វេលា​ស្ងាត់​ស្ងៀម​ ពេល​វេលា​ជា​ថ្នាំ​​រម្ងាប់​ដ៏​ស័ក្តិសិទ្ធ។ ត្រូវ​ចាំ​ថា កាលៈទេសៈ​តឹង​តែង​បំផុត​ គឺ​ត្រូវ​ការ​ពេល​វេលា។

៤ កុំ​ចិត្ត​ក្តៅ​។ រយៈ​ពេល​គេ​ខឹង កុំ​ទៅ​ប្រច័ណ្ឌ​គេ​ទទឹងទទែង ​ធ្វើ​ឱ្យ​យើង​បាត់បង់​លក្ខណៈ​ល្អ​របស់​ខ្លួន​យើង។ មនុស្ស​ស្រី​អាច​នឹង​ស្រលាញ់​បុរស​ដែល​មាន​ចរិត​ផ្សេង​ៗ​គ្នា តែ​គ្រប់​គ្នា​ចង់​បាន​ប្តី​ជា​បុរស​ពូកែ​អត់ធ្មត់ ចិត្ត​ធ្ងន់​ជាង​នាង។

៥ បើ​គេ Unfirendឬ​ Block​ ឱ្យ​តែ​មាន​ឱកាសAddគេ​វិញ​ភ្លាម ​ព្រោះ​រឿង​សង្ឃឹម​ឱ្យគេ​Add​វិញ​មិន​ងាយ​ទេ ទោះ​យើង​ជា​អ្នក​ត្រូវ​ក៏​ដោយ៕

ស្តាប់​ កញ្ញា​ ហ៊ិន ច័ន្ទ​និរ័ត្ន និយាយ​រឿង​នេះ នៅ​លើ​កម្មវិធី​ Soyo ដោយ​ឥត​គិត​ថ្លៃ!

➡ទាញ​យក​ម្មវិធី Soyo ឥឡូវ​នេះ​ដើម្បី​ទស្សនា​រឿង​ថ្មី​ៗ​ជា​ច្រើន​ឥត​គិត​ថ្លៃ​នៅ​លើ Soyo រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ទាញ​យក​កម្ម​វិធី Soyo ដោយ​ឥត​គិត​ថ្លៃ​ឥឡូវ​នេះ​តាម​រយៈ៖

App Store: https://goo.gl/Fzx11s

Play Store: https://goo.gl/fgJbtB

អត្ថបទ៖ សរ សុគន្ធី