ក្រៅពីបាច់ផ្កា ហេតុអ្វី "Forever Rose" ក្លាយជាកាដូសំខាន់សម្រាប់ថ្ងៃនៃសេចក្តីស្រឡាញ់?
- 2018-02-13 05:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីបាច់ផ្កា ហេតុអ្វី "Forever Rose" ក្លាយជាកាដូសំខាន់សម្រាប់ថ្ងៃនៃសេចក្តីស្រឡាញ់?
«Forever Rose» ឬហៅថា «Eternity Rose» គឺជាប្រភេទផ្កាកុលាបស្រស់ដែលគេរក្សាទុកក្នុងកែវដោយមិនត្រូវការពន្លឺថ្ងៃ និងមិនចាំបាច់ស្រោចទឹក ហើយអាចទុកបានលើសពី ៣ឆ្នាំឯណោះ។ ប្រិយមិត្តដែលធ្លាប់បានមើលរឿង Beauty and the Beast ប្រហែលជាអាចស្គាល់ផ្កាប្រភេទនេះហើយ ប៉ុន្តែគេសង្កេតឃើញថាវាបានក្លាយជាកាដូដ៏ពេញនិយម ដើម្បីជូនទៅមនុស្សជាទីស្រឡាញ់មិនថាក្នុងថ្ងៃខួបកំណើត ពិធីអបអរសាទរផ្សេងៗ ហើយពិសេសគឺក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ផ្ទាល់តែម្តង។ ហេតុអ្វីទៅ?
ការជ្រើសរើសកាដូផ្កាកុលាបជូនទៅនរណាម្នាក់ មានន័យថាយើងកំពុងបង្ហាញសេចក្តីស្រឡាញ់ដែលមានចំពោះគេស្រាប់ហើយ តែប្រសិនបើកុលាបនោះអាចទុកបានយូរដូចពាក្យថា «Forever Rose» ពិតមែន វាហាក់ដូចជាការបង្ហាញក្តីស្រឡាញ់ដែលយូរអង្វែងស្មើនឹងពាក្យ Forever៕
រូបភាពផ្តល់ដោយ៖ Miss Flower Shop
អាស័យដ្ឋានផ្ទះលេខ ១៥៦ ផ្លូវ ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌ ទួលគោក ភ្នំពេញ
ទំនាក់ទំនងលេខទូរសព្ទ ០៩២ ៧៧៧ ៣៥៩