តោះមកមើលតម្លៃផ្កាបោះដុំសម្រាប់ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់
- 2018-02-12 08:50:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះមកមើលតម្លៃផ្កាបោះដុំសម្រាប់ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់
សម្រាប់អ្នកដែលចង់ទិញផ្កានិងគ្រឿងសម្រាប់វេចខ្ចប់យកមកខ្ចប់ខ្លួនឯងឬយកទៅលក់សម្រាប់ថ្ងៃទី ១៤ កុម្ភៈអាច មើលតម្លៃដុំដែលមានលើទីផ្សារបានណា ដោយកញ្ញាបានទៅសាកសួរផ្ទាល់នៅកន្លែងបោះដុំនៅផ្កានិងគ្រឿងសម្រាប់វេចខ្ចប់ដែលកំពុងពេញនិយមសម្រាប់ការខ្ចប់ជាបាច់ដែលមានដូចជា៖
ផ្កាស្មៅ ១ ដុំ មានតម្លៃចាប់ពី ៦០០០រៀល ទៅ១៥០០០រៀល
ក្រដាស់ខ្ចប់ បែបប្លាស្ទិក មានតម្លៃចាប់ពី ៥០០០រៀល ទៅ ១០០០០រៀល
ក្រដាស់ខ្ចប់ មួយសន្លឹកមានតម្លៃចាប់ពី ២០០០រៀល ទៅ ៥០០០រៀល
ខ្សែបូ មួយដុំ មានតម្លៃចាប់ពី ២៥០០រៀល ទៅ ៦០០០រៀល
ក្រដាស់ខ្ចប់ម៉ូដផ្សេងៗ ១ដុំ មានតម្លៃចាប់ពី ១២០០០រៀល ទៅ ៤០០០រៀល
តម្លៃទាំងនេះគឺគិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ នេះប៉ុណ្ណោះ សម្រាប់ថ្ងៃទី១៣ និង១៤ តម្លៃអាចនឹងប្រែប្រួល។ នេះបើតាមការឲ្យដឹងពីម្ចាស់ហាងលក់ផ្កាស្រស់ ណារី (ម៉ុន រិទ្ធី) ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៧៤ ផ្លូវ ១៦៤ (ទំនាក់ទំនងលេខទូរសព្ទ ០១២ ៦៤៣ ៨៤៨/០១៦ ៤៤៤ ១១៣ ៕