ប្ដីប្រពន្ធសាន់ ឆាយស្លៀកពាក់សាមញ្ញនាំកូនទៅជិះទោងដើរលេង
- 2018-01-31 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធសាន់ ឆាយស្លៀកពាក់សាមញ្ញនាំកូនទៅជិះទោងដើរលេង
មានលុយច្រើនសន្ធឹកសន្ធាប់ និងរវល់ស្ទើរតែដកឃ្លាមិនរួច តែប្ដីប្រពន្ធតារាសម្ដែងល្បីឈ្មោះតៃវ៉ាន់ Barbie Hsu នៅតែឆ្លៀតពេលនាំកូនដើរលេងដូចគ្រួសារដទៃទៀតដែរ។
កាលពីថ្ងៃទី៣០ខែមករាមុននេះ ស្វាមីរបស់តារាសម្ដែង Barbie Hsu មហាសេដ្ឋី Wang Xiaofei បានបង្ហោះនៅលើបណ្ដាញសង្គម Weibo របស់ខ្លួនថា៖ "ទោះបីជាមិនទទួលបានការអនុញ្ញាតរបស់ប្រពន្ធក៏ខ្ញុំនៅតែបង្ហោះរូបទាំងនេះដែរ។ កាលពីតូច ឲ្យតែមកលេងល្បែងនេះម្ដងៗ ខ្ញុំតែងតែបិទភ្នែកហើយយំជានិច្ច តែបងស្រី និងម៉ាក់ខ្ញុំសើចសប្បាយខ្លាំងណាស់។ ពេលវេលាបែបនេះគឺមានតម្លៃខ្លាំងណាស់សម្រាប់ខ្ញុំ។ ទោះបីជាជីវិតពេលខ្លះ មានភាពច្របូកច្របល់ច្រើន តែក៏មិនអាចប៉ះពាល់ដល់សុភមង្គលគ្រួសារខ្ញុំដែរ"។
ការចែករំលែករបស់តួរឿង F4 ក្រោយមកទទួលបានការគាំទ្រជាច្រើនពីអ្នកគាំទ្រ។ ទោះបីខ្លួនជាអគ្គនាយកនៃសណ្ឋាគារមួយក៏ដោយ តែគ្រួសាររបស់សាន់ ឆាយនៅតែផ្ដល់ភាពកក់ក្ដៅដោយតែងនៅក្បែរប្រពន្ធកូនខ្លួនជានិច្ច។ នៅក្នុងរូបទាំងនេះដែរ គេក៏សង្កេតឃើញដែរថា ស្រីស្អាតវ័យ៤១ឆ្នាំស្រកគីឡូជាងមុនច្រើន ធៀបនឹងកាលនាងមានទម្ងន់៧៩គីឡូ៕
ចុចអាន៖អត់ទាន់ផុតគ្រោះ ចៀវៃត្រូវគេចោទថាសម្ញែងឫកពាខ្លាំងពេលចូលរួមកម្មវិធី