លែងខ្វល់រឿងសត្វល្អិតក្នុងផ្ទះទៀតហើយ វិធីងាយៗដូចបកចេកទាំងនេះអាចជួយបាន
- 2018-01-30 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងខ្វល់រឿងសត្វល្អិតក្នុងផ្ទះទៀតហើយ វិធីងាយៗដូចបកចេកទាំងនេះអាចជួយបាន
ស្ត្រីមេផ្ទះទាំងឡាយច្បាស់ជាធុញទ្រាន់ខ្លាំង ព្រោះតែបញ្ហាសត្វល្អិតចង្រៃដូចជាមូស កន្លាត ស្រមោច ជាដើមដែលរាតត្បាតពេញផ្ទះ។ ទោះបីអ្នកបានប្រើស្រ្ពាយបាញ់កម្ចាត់ក៏ដោយ ក៏វានៅតែអាចត្រលប់មកវិញដដែល។ ម្យ៉ាងទៀតសារធាតុគីមីនៅក្នុងស្រ្ពាយរឹតតែធ្វើឱ្យប៉ះពាល់ដល់សុខភាពថែមទៀត។ ប៉ុន្តែកុំភ័យ កញ្ញា នឹងប្រាប់អ្នកទាំងអស់គ្នាឱ្យមកសាកល្បងវិធីងាយៗដូចខាងក្រោមនេះវិញ៖
១. សត្វកន្លាត
គ្រឿងផ្សំ៖ ខ្ទឹមបារាំង និងម្សៅ Baking Soda
វិធីធ្វើ៖ ចិញ្រ្ចាំខ្ទឹមបារាំងហើយលាយជាមួយម្សៅ Baking Soda រួចយកមករោយនៅកន្លែងដែលឧស្សាហ៍មានកន្លាត។
២. សត្វស្រមោច
គ្រឿងផ្សំ៖ ម្សៅពោត
វិធីធ្វើ៖ រោយម្សៅពោតនៅកន្លែងដែលស្រមោចឆ្លងកាត់ ឬសំបុកស្រមោចតែម្តង ហើយរង់ចាំមើលលទ្ធផលប្រហែលមួយទៅពីរសប្តាហ៍។
៣. សត្វមូស
គ្រឿងផ្សំ៖ ក្រឡថ្ម អេប៉ុង ប្រេងឡាវែនឌឺ ជីអង្កាម
វិធីធ្វើ៖ បន្តក់ប្រេងឡាវែនឌឺ ៣ តំណក់លើអេប៉ុងហើយដាក់ក្នុងក្រឡថ្ម បន្ទាប់មកដាក់ជីអង្កាមប៉ុន្មានសន្លឹកចូលក្នុងក្រឡនោះទៀត។ ទុកអេប៉ុងក្នុងក្រឡគ្របឱ្យជិតមួយយប់ រួចសឹមបើកចេញឱ្យវាភាយក្លិន៕
ចុចអាន៖បន្ទប់តូចៗក៏អាចច្នៃឲ្យស្អាតទាក់ទាញ និងមានក្ដីសុខបានជាមួយ Idea ទាំងនេះ