ទម្លាប់អត់ដឹងខ្លួនទាំងនេះ បើមិនប្រយ័ត្ន ប៉ះពាល់ខ្លាំងដល់ឆ្អឹងខ្នង
- 2018-01-23 08:08:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អត់ដឹងខ្លួនទាំងនេះ បើមិនប្រយ័ត្ន ប៉ះពាល់ខ្លាំងដល់ឆ្អឹងខ្នង
បើមានអារម្មណ៍ឈឺត្រង់ចង្កេះ ឬគូទ រួចចាក់មកជើង ហើយឈឺកាន់តែខ្លាំងពេលអង្គុយ ឬឈរយូរពេក ក្រោយមកបែរជាធូរស្រាលពេលដើរ សម្រាក ឬធ្វើចលនាផ្សេងៗឲ្យឆ្អឹងខ្នងត្រង់ នោះអ្នកអាចនឹងមានជំងឺរលាកសរសៃប្រសាទស្យាទិច (Sciatica)។
មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកើតជំងឺឈឺចាប់ ក្រហាយ ឬស្ពឹកនេះ ប៉ុន្តែមូលហេតុទូទៅបំផុត គឺការលៀនចេញនៃទ្រនាប់ឆ្អឹងកងខ្នង និងការដុះឆ្អឹងខុសប្រក្រតីលើឆ្អឹងកងខ្នង ហើយភាគច្រើនអាចជាសះស្បើយទៅវិញដោយខ្លួនឯង តែក៏អាចរងផលវិបាក ដូចជា បាត់បង់អារម្មណ៍ឈឺចាប់ (ស្ពឹក) ជើងចាប់ផ្ដើមទន់ខ្សោយ និងការបាត់បង់មុខងារពោះវៀន ឬប្លោកនោម។
ហានិភ័យជំងឺ Sciatica មានលក្ខណៈខុសប្លែកគ្នា ប៉ុន្តែភាគច្រើនមកពីកត្តាមួយចំនួន៖
ទោះបីការឈឺចាប់ទាក់ទងនឹងសរសៃប្រសាទ អាចមានលក្ខណៈធ្ងន់ធ្ងរក៏ដោយ តែភាគច្រើនមិនត្រូវការព្យាបាលដោយវះកាត់ឡើយ ដែលព្យាបាលក្នុងពេល ២-៣ សប្តាហ៍ប៉ុណ្ណោះ លុះត្រាតែរងការខូចខាតធ្ងន់ធ្ងរដូចការបាត់បង់អារម្មណ៍ឈឺចាប់ (ស្ពឹក) ជាដើម។
បែបនេះ បើអ្នកឈឺចុកចាប់តាមកន្លែងរៀបរាប់ខាងលើចាប់ពីមួយអាទិត្យឡើងទៅ ហើយវានៅបន្តឈឺខ្លាំងឡើង អ្នកត្រូវប្រញាប់ទៅរកគ្រូពេទ្យជាបន្ទាន់ ជៀសវាងរាលដាលកាន់តែខ្លាំង។
ដើម្បីចៀសវាងជំងឺនេះ អ្នកត្រូវ៖
បើមានសំណួរពាក់ព័ន្ធនឹងអត្ថបទនេះ ឬការថែរក្សាសុខភាព អាចទាក់ទងតាម៖
ចំណាំ៖ រាល់ថ្ងៃសុក្រ កញ្ញា នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្ដី Healthwise Digest ពី DKSH ៕