រ៉ូបឌួង ហ្សូរីដា មួយឈុតនេះត្រូវជិះយន្តហោះទៅទិញនៅបរទេស ឯតម្លៃ...
- 2018-01-20 04:04:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ូបឌួង ហ្សូរីដា មួយឈុតនេះត្រូវជិះយន្តហោះទៅទិញនៅបរទេស ឯតម្លៃ...
មង្គលការប្អូនស្រីពៅអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានបញ្ចប់កាលពីរាត្រីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨ កន្លងទៅ ក្នុងពិធីនោះ ឌួង ហ្សូរីដា បានគ្រងម៉ូដសម្លៀកបំពាក់មួយឈុតយ៉ាងស្រស់ស្អាត និងមានការរចនាម៉ូដពីហុងកុង។ ចំណែកតម្លៃវិញរាប់រយដុល្លារឯណោះ។
ជុំវិញតម្លៃរ៉ូបមួយឈុតខាងលើនេះ ហ្សូរីដា បានឲ្យដឹងថា គឺនាងបានជិះយន្តហោះទៅទិញនៅហុងកុង ដើម្បីត្រៀមទុកចូលរួមថ្ងៃអាពាហ៍ពិពាហ៍ប្អូនស្រីប្រធានសមាគម តម្លៃវិញមិនដល់ ១០០០ ដុល្លារឡើយ។ នាងបាននិយាយថា៖" មួយឈុតនេះខ្ញុំស្រឡាញ់វាខ្លាំងណាស់ ខ្ញុំបានទៅកុម្ម៉ង់ទិញពីហុងកុង តម្លៃ ៨០០ ដុល្លារប៉ុណ្ណោះ "៕
ប្រភព៖ Sabay News