កូន និង​ប្អូន​ស្រី​តារា​ថៃ​ទាំង ៤ ដែល​ក្លាយ​ជា​អ្នក​មាន​ទាំង​វ័យក្មេង ព្រោះតែ...

  • 2018-01-15 06:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ចង្កោម​សិល្បៈ​ថៃ​ភាគច្រើន​ឲ្យ​តែ​មាន​ម្ដាយ ឬ​សាច់ញាតិ​ណា​ជា​តារា​ល្បី នោះ​កូន និង​បងប្អូន​ពួកគេ​ក៏​អាច​ខ្លួន​ជា​អ្នក​ល្បី​ឈ្មោះ ហើយ​​រក​លុយ​បាន​ច្រើន​មិន​ចាញ់​អ្នក​មាន​គុណ​ឡើយ។ នោះ​ក៏​ព្រោះ​តែ​ឥទ្ធិពល​នៃ​កេរ្តិ៍​ឈ្មោះ​សាច់ញាតិ​នេះ​ឯង ដែល​ខំ​សាង​ឡើង​មក​ជា​ច្រើន​ឆ្នាំ។ ជាក់ស្ដែង​កុមារី​ទាំង ៤ ដែល​ជា​កូន និង​ប្អូន​ស្រី​របស់​កំពូល​តារា​ថៃ​ទាំង ៤ នេះ​ពួកគេ​បាន​ក្លាយ​ខ្លួន​ជា​អ្នក​មាន​យ៉ាង​ងាយ ទាំង​អាយុ​មិន​ទាន់ ១០ ឆ្នាំ​ផង។

១.Lyla

ព្រោះ​តែ Lyla មាន​ម្ដាយ​ដ៏​ស្រស់​ស្អាត និង​ជា​តារា​ល្បី​គឺ Paula Taylor ដែល​ជា​អ្នក​សម្ដែង​កូន​កាត់​ថៃ-អង់គ្លេស។ ជា​រឿយៗ កូន​ស្រី​ច្បង​របស់ Taylor តែង​មាន​មុខ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ ក៏​ដូចជា​ក្លាយ​ជា​អ្នក​តំណាង​ផលិតផល​កុមារ។ អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ​ថៃ ច្រើន​តែ​និយាយ​ថា អនាគត​ទៅ Lyla នឹង​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ល្បី​ជាង​ម្ដាយ​ទៅ​ទៀត ព្រោះ​នាង​អាច​បង្ហាញ​មុខ​ឲ្យ​ទស្សនិកជន​ស្គាល់​តាំងពី​តូច​ក្រូចឆ្មារ។

២.Wan Mai

ទោះ​បី​មិន​មែន​ជា​ប្អូន​ស្រី Boy Pakorn ក៏ Wan Mai នៅ​តែ​មាន​ឈ្មោះ​ល្បី ព្រោះ​តែ​ភាព​ក្រមិចក្រមើម និង​ទេពកោសល្យ​របស់​នាង។ ក្រោយ​ពេល​ក្រុម​គ្រួសារ​តួឯក​ប្រុស "Nang Rai Tee Ruk” ទទួល​យក​មក​ចិញ្ចឹម ពួកគេ​បាន​ផ្ដល់​ភាព​កក់ក្ដៅ និង​បីបាច់ Wan Mai ដូច​ប្អូន​បង្កើត រហូត​ពេល​ចូលរួម​កម្មវិធី Boy តែង​នាំ​នាង​ទៅ​បង្ហាញ​ខ្លួន។ បន្ទាប់ពី​នោះ​មក​ប្អូនស្រី Boy ក៏​មាន​ក្រុមហ៊ុន​ជាច្រើន​ទាក់ទង​ថត​ពាណិជ្ជកម្ម និង​បង្ហាញ​ម៉ូដ។

៣.Mali

បន្ទាប់ពី Por ទទួល​មរណភាព​កាលពី​ឆ្នាំ ២០១៥ មក កូនស្រី​តែ​ម្នាក់​គត់​របស់​លោក​ជាមួយ​នាង Bow Wanda ចាប់ផ្ដើម​មាន​ឈ្មោះ​ល្បី​តាំងពី​ពេល​នោះ​មក​ដែរ។ មក​ទល់​សព្វថ្ងៃ Mali អាច​រក​ចំណូល​បាន​កប់​ក្ដោង ព្រោះ​តម្លៃ​ខ្លួន​នាង ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​តារា​ជួរ​មុខ​របស់​ថៃ​ដែរ។

៤.BaoBao

ក្រោយ​ពេល Gubgib សម្រាល​បាន BaoBao ភ្លាម ហើយ​បង្ហោះ​រូប​ទៅ​លើ​បណ្ដាញ​សង្គម​នានា​រួច​មក កេរ្តិ៍ឈ្មោះ BaoBao ក៏​ចាប់​ផ្ដើម​ល្បី​រន្ទឺ​ដែរ ហើយ​ពេល​នេះ​នាង​បាន​ឆ្លងកាត់​ការ​ថត និង​បង្ហាញ​ម៉ូដ​ជាច្រើន​មិន​ចាញ់​ម្ដាយ​ឡើយ៕

ចុចអាន៖តារា​ស្រី​ថៃ​លំដាប់​ជួរ​មុខ​ដែល​ស៊ី​ថ្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ក្នុង​មួយ​​កម្មវិធី​

ប្រភព៖ praew ប្រែ​សម្រួល៖ ទ្រី រ៉ាវី