ឈប់​ចាំ​ប្រុស​ម្នាក់​នោះ​ត​ទៀត​ទៅ បើ​គេ​គ្មាន​សូម្បី​សញ្ញា ៥ យ៉ាង​នេះ

  • 2018-01-05 08:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ត្រូវ​ចាំ​ថា ការ​រង់ចាំ​បុរស​យូរ​ពេក ទាំង​គ្មាន​ដំណឹង ឬ​សញ្ញា​ណា​មួយ​បង្ហាញ​ថា គេ​នឹង​ជ្រើសរើស​យក​អ្នក​ជា​គូ​អនាគត មិន​ល្អ​សម្រាប់​ខ្លួន​ឯង​ឡើយ។ ដូចនេះ​គួរតែ​ឈប់​ចាំ​ប្រុស​ម្នាក់​នោះ​ត​ទៀត​ទៅ បើ​គេ​គ្មាន​សូម្បី​សញ្ញា ៥ យ៉ាង​នេះ៖

១.គេ​មិន​ប្រាប់​ឲ្យ​ចាំ៖ បើ​សូម្បី​ពាក្យ​ប៉ុន្មាន​ម៉ាត់​ឲ្យ​រង់ចាំ ក៏​គេ​មិន​និយាយ​ផង​នោះ ពិចារណា​ខ្លួនឯង​ទៅ​ថា​គួរ​ឲ្យ​អនាគត​ខក​ព្រោះ​តែ​បុរស​ម្នាក់​នោះ​ទៀត ឬ​យ៉ាង​ណា? សម្ដី​ប៉ុណ្ណេះ​មិន​ធ្ងន់ធ្ងរ ឬ​ខូចខាត​អ្វី​ដល់​ខាង​ប្រុស​ឡើយ តែ​បើ​គេ​មិន​និយាយ​ហើយ​មែន​ន័យ​ថា​គេ​មិន​មាន​គម្រោង​យក​អ្នក​ជា​ភរិយា។

២.ផ្ញើ​សារ៖ ក្រែង​ថា​មិន​បាន​ជួប​មុខ ទើប​មិន​បាន​ទុក​ពាក្យ​ឲ្យ​រង់ចាំ ចុះ​សម័យ​នេះ​ទៅ​ហើយ​ផ្ញើ​សារ​តាម Facebook ក៏​បាន តាម​លេខ​ទូរស័ព្ទ​ក៏​បាន Line … និង​វិធី​ផ្សេង​ៗ​ទៀត​ជាច្រើន តែ​គេ​បែរ​ជា​មិន​ធ្វើ។ សញ្ញា​បែប​នេះ​ប្រាកដ​ណាស់​ថា គេ​មិន​បាន​ចាត់​ទុក​អ្នក​ជា​សំខាន់។

៣.ចាកចេញ​មិន​ប្រាប់៖ សូម្បី​តែ​ការ​ចាកចេញ​ទៅ​ណា​ផ្សេង​ក៏​គេ​មិន​បាន​ប្រាប់ ព្រោះ​គេ​មិន​ដែល​ខ្វល់​ពី​អារម្មណ៍ និង​ការ​ឈឺចាប់​របស់​អ្នក។ មួយ​វិញ​ទៀត​គេ​អាច​នឹង​គិត​ថា រឿង​នេះ​មិន​សំខាន់​នឹង​ប្រាប់​អ្នក។

៤.ដឹង​ដំណឹង​ផ្សេង​ៗ​របស់​គាត់ តាម​អ្នក​ដទៃ៖ ប្រសិនបើ​គេ​ពិត​ជា​គិត​ថា​អ្នក​ជា​ចំណែក​ក្នុង​ជីវិត​គេ​មែន ទៅ​ណា​មក​ណា មាន​អ្វី​ថ្មី​ក៏​គេ​ប្រាប់​ដែរ។ តែ​នេះ​រឿង​អ្វី​ទាំងអស់​របស់​គេ អ្នក​បែរ​ជា​ដឹង​ត្រឹម​អ្នក​ដទៃ​មក​វិញ​តែ​ប៉ុណ្ណោះ។

៥.អ្នក​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល៖ ជា​សង្សារ​នឹង​គ្នា ឬ​ជា​មិត្ត​ក៏​អ្នក​មិន​ដឹង បាន​ត្រឹម​តែ​ស្រលាញ់ និង​រង់ចាំ​គេ​តែ​ម្នាក់ឯង។ ចំណែក​ឯ​គេ​វិញ​ព្យាយាម​ធ្វើ​សព្វគ្រប់​បែប​យ៉ាង ដើម្បី​បញ្ជាក់​ប្រាប់​អ្នក​ដទៃ​ថា អ្នក​មិន​ជា​អ្វី​មិន​គេ​ទេ។

បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ទាំង ៥ នេះ​បញ្ឈប់​ការ​រង់ចាំ​គេ​ទៀត​ទៅ ព្រោះ​មិន​ច្បាស់​ថា​ពេល​គេ​ត្រឡប់​មក​វិញ គេ​នឹង​ជ្រើសរើស​យក​អ្នក​ឡើយ។ ស្វែង​រក​គោលដៅ និង​មនុស្ស​ដែល​ស្រលាញ់​អ្នក ហើយ​អ្នក​ក៏​ស្រលាញ់​គេ​វិញ​ចុះ៕

ចុចអាន៖ជ្រុលជាបែក​គ្នា​ហើយ កុំធ្វើ​​រឿង​ទាំង​ ៩ ​​នេះ​​ទៀត​អី

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម