៥​ចំណុច​​ក្នុង​ចិត្តដែល​ប្ដី​ចង់​ឲ្យ​ប្រពន្ធ​ដឹង​ តែ​មិន​ហ៊ាន​និយាយ

  • 2018-01-05 02:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ប្ដី​របស់​អ្នក​ចង់​ឲ្យ​អ្នក​ដឹង​និង​យល់​ពី​អារម្មណ៍​របស់​គាត់​ តែ​គាត់​មិន​ដែល​និយាយ​ប្រាប់​អ្នក​ឡើយ។​ ដូច្នេះ​ប្រពន្ធ​គួរ​ចេះ​សង្កេត​ទឹក​មុខ​ប្ដី​ នឹង​ចេះ​យល់​ចិត្ត​គាត់​ខ្លះ​ផង​កុំ​ចាំ​ដល់​តែ​គាត់​ប្រាប់​ត្រង់​ៗ​ពេក ទើប​ធ្វើ​ឲ្យ​ជីវិត​គូរ​មាន​សុភមង្គល។​ អារម្មណ៍​ដែល​ប្តី​តែង​លាក់​ក្នុង​ចិត្ត​ហើយ​ចង់​ឲ្យ​អ្នក​ដឹង​នោះ​រួម​មាន៖​

១.​ ចង់​ឲ្យ​អ្នក​ដឹង​ថា​គាត់​ស្រលាញ់​អ្នក

អ្នក​គឺ​ជា​អ្វី​ទាំង​អស់​របស់​គាត់​ ទោះ​ពេល​ខ្លះ​អ្នក​មិន​យល់​ស្រប​ដូចគ្នា​ក៏​ដោយ។​ ពេល​ខ្លះ​បុរស​ជា​ប្ដី​មិន​ចូល​ចិត្ត​បង្ហាញ​អារម្មណ៍​ស្រលាញ់​ ឬ​ប្រើ​ពាក្យពេចន៍​ផ្អែម​ល្ហែម​ ​ឲ្យ​អ្នក​ឃើញ​ច្បាស់​ៗ​ពេក​ទេ។​ តែ​គាត់​បង្ហាញ​តាម​របៀប​របស់​គាត់​។​ ដូចជា​ពេល​ខ្លះ​ដើម្បី​បញ្ជាក់​ការ​ស្រលាញ់​អ្នក​ចង់​បាន​ការ​អោប​ដ៏​កក់​ក្ដៅ​ ពី​គាត់​ តែ​គាត់​វិញ​បង្ហាញ​ក្តី​ស្រលាញ់​របស់​គាត់​ដោយ​ ទិញ​នំ​ចំណី​ដែល​អ្នក​ចូល​ចិត្ត​ជា​ដើម។​

២.​ គាត់​ឈឺ​ចាប់​ពេល​អ្នក​រិះ​គន់​គាត់​បើក​ចំហ​ពេក

ការ​រិះ​គន់​នោះ​ មិន​ចាំ​បាច់​តែ​រឿង​ធំ​ទេ​ តែ​ពេល​ខ្លះ​អ្នក​រិះ​គន់​ត្រង់​សំលៀក​បំពាក់​ចាស់ ឬ​ ក៏​ថា​ឲ្យ​គាត់​ពូកែ​ភ្លេច​ការ​ចងចាំ​ ក៏​គាត់​លួច​អន់​ចិត្ត​ដែរ។ ទោះ​គាត់​មិន​តប​ទៅ​អ្នក​ប៉ុន្តែ​គាត់​ក៏​ចង់​ឲ្យ​អ្នក​ដឹង​ថា​គាត់​ក៏​ចេះ​ខ្មាស​អៀន​ដែរ​អ្នក​ជុំ​វិញ​ខ្លួន​ដែរ​ ពេល​អ្នក​ចំអក​លឺ​ៗ​ដូច​នេះ។​

៣.​ គាត់​ចង់​ឲ្យ​អ្នក​ស្រលាញ់​គាត់​ស្មើ​និង​ស្រលាញ់​កូន​ៗ

ដោយ​សារ​ការ​ស្រលាញ់​ទើប​ធ្វើ​ឲ្យ​ពេល​ខ្លះ​គាត់​មាន​អារម្មណ៍​ឯក​ការ​ ពេល​អ្នក​ខ្វល់​ខ្វាយ​តែ​ចំពោះ​កូន​ខ្លាំង​ពេក។​ គាត់​ក៏​ស្រលាញ់​កូន​ដូចគ្នា​ ប៉ុន្តែ​គាត់​ចង់​ឲ្យ​អ្នក​ខ្វល់​ខ្វាយ​ពី​គាត់​ ថែទាំ​ ចំណាយ​ពេល​វេលា​ជា​មួយ​គាត់​ដូច​ដែល​អ្នក​បាន​ធ្វើ​លើ​កូន​ៗ​ ដូច​ច្នេះ​ដែរ។​

៤.​ គាត់​យល់​ថា​ សេចក្ដី​សុខ​របស់​អ្នក​គឺ​ជា​ជោគជ័យ​របស់​គាត់

ដោយ​សារ​មនុស្ស​ប្រុស​តែង​មាន​គំនិត​ថា​ខ្លួន​ជា​បង្គោល​គ្រួសារ​ ដូច្នេះ​ប្ដី​តែង​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​នូវ​ទំនួល​ខុស​ត្រូវ​ទាំង​អស់​ ដូច​ជា​ សេដ្ឋកិច្ច​ តួ​នាទី​ជា​ឪពុក​ និង​​ជា​អ្នក​ដឹកនាំ​គ្រួសារ។​ ពេល​ខ្លះ​សម្ពាធ​ខាង​ក្រៅ​ ដូចជា​ការ​បាត់​បង់​ការងារ​ ធ្វើ​ឲ្យ​គាត់​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ ព្រោះ​គាត់​បារម្ភ​ពី​សមាជិក​គ្រួសារ​ថា​នឹង​យ៉ាប់​យឺន​ប៉ុណ្ណា​ បើ​គាត់​រក​ចំណូល​ពុំ​បាន។​ ចំពោះ​ប្ដី​គ្មាន​អ្វី​ សប្បាយ​ចិត្ត​ជាង​ឃើញ​អ្នក​និង​កូន​ញញឹម​រីករាយ​ ចំពោះ​អ្វីៗ​ដែល​គាត់​បាន​ផ្ដល់​ឲ្យ​នោះ​ទេ។​

៥.​ គាត់​រំពឹង​ការ​អរគុណ​ពីអ្នក

ក្រោយ​ពី​ពលី​កម្លាំង​ញើស​ឈាម​របស់​គាត់​ដើម្បី​គ្រួសារ​ គាត់​ចង់​បាន​ការ​សរសើរ​និង​អរគុណ​ពី​អ្នក។​ គាត់​ចង់​ឃើញ​ថា​អ្នក​មាន​មោទនភាព​ចំពោះ​គាត់​ និង​អរគុណ​រឿង​គ្រប់​យ៉ាង​ដែល​គាត់​បាន​ធ្វើ។​ ពេល​គាត់​ធ្វើ​អ្វី​ខុស​ឆ្គង​ អ្នក​ប្រាកដ​ជា​រិះគន់​គាត់​ តែ​គាត់​សុំ​ឲ្យ​អ្នក​ចេះ​អរគុណ​គាត់​ផង​នូវ​ពេល​ដែល​គាត់​ធ្វើ​ត្រូវ​ ហើយ​បាន​ផល​វិជ្ជមាន​ដល់​គ្រួសារ៕

  • [

ប្រភព៖ goodmenproject ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម