ផាន់ ផាត់់ណា និង ប៊ីរីយ៉ា ដែលល្បីមុខដូចគ្នា ពេលថតក្បែរគ្នាចឹងដូចមែនអត់?
- 2017-12-28 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាន់ ផាត់់ណា និង ប៊ីរីយ៉ា ដែលល្បីមុខដូចគ្នា ពេលថតក្បែរគ្នាចឹងដូចមែនអត់?
តារាសម្ដែងវ័យក្មេងកំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្រោយសម្ដែងជាតួអង្គធំក្នុងរឿង "ស្រទន់មន្តស្នេហ៍" ផាន់ ផាត់់ណា ត្រូវបានមជ្ឈដ្ឋានទូទៅពោលថាមានមុខមាត់ដូចគ្នាទៅនឹងរៀមច្បងម្នាក់ក្នុងពិភពសិល្បៈគឺអ្នកនាង ប៊ីរីយ៉ា។ ក្រោយល្បីថា តួអង្គ ដាអ៊ីណា មានមុខស្រដៀងនឹងតួឯកស្រី "ក្រមុំបេះដូងដែកប៉ះអង្គរក្សចិត្តខ្លាំង” យប់មិញនេះអ្នកទាំងពីរបានជួបគ្នាក្នុងកម្មវិធីសម្ពោធរឿង "មនុស្សឆ្កួត” ហើយបានឆ្លៀតពេលថតរូបជាមួយគ្នាទៀតផង។ តាមការសង្កេតឃើញថា ផាន់ ផាត់់ណា មានទម្រង់មុខ និងចង្កាស្រដៀងទៅនឹង តារាកូនមួយ និងជាម្ចាស់ហាងលក់ក្រណាត់ប៉ាក់នោះមែន។ ចុះប្រិយមិត្តគិតថា ផាត់់ណា និង ប៊ីរីយ៉ា ដូចគ្នាមែន ឬអត់?
ចុចអាន៖មាស សុខសោភា លើកពាន Best Artist of the Year Female
រូបភាព៖ Facebook Phatna Phan