ឃើញ​មុខ​តារា​កូរ៉េ​ប៉ុន្មាន​រូប​នេះ​ពេល​មិន​ទាន់ makeup ទើប​ដឹង​ថា​អស់​អី​និយាយ!

  • 2017-12-19 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិត​ណាស់​ថា​ការ​ផាត់​មុខ​អាច​កែប្រែ​មនុស្ស​ស្រី​ធម្មតា​ម្នាក់​ឲ្យ​ក្លាយ​ជា​មនុស្ស​ថ្មី ហើយ​តារា​ល្បី​ៗ​នៅ​កូរ៉េ​ក៏​មិន​ខុស​ពី​អ្នក​រាល់​គ្នា​ដែរ។ អ្នក​ខ្លះ​ស្អាត​តែ​ពេល​ផាត់​មុខ​ប៉ុណ្ណោះ ហើយ​ពេល​ធម្មតា​គឺ​មើល​មិន​ចង់​ស្គាល់ ឯ​អ្នក​ខ្លះ​ទៀត​ក៏​មិន​សូវ​ខុស​ពី​ពេល makeup ដែរ តែ​ភាគច្រើន​ប្លែក​ខ្លាំង​ពេល​មាន​ក្រែម​ម្សៅ។ តារា​ស្រី Kpop ពេល​នៅ​លើ​ឆាក​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត និង​គួរឲ្យ​ទាក់ទាញ​ប៉ុន្តែ​បើ​ក្រឡេក​មើល​ទៅ​រូបភាព​ពេល​មិន​ទាន់​ផាត់​មុខ​ខាងក្រោម គំនិត​បែប​នោះ​ប្រហែល​ជា​ត្រូវ​ផ្លាស់ប្ដូរ​ភ្លាម​ៗ៖

១.Na Eun (Apink) ពេល​មិន​ទាន់ makeup ផ្ទៃ​មុខ​របស់​នាង​មាន​ពណ៌​ស្លេក ប៉ុន្តែ​មើល​ទៅ​ដូច​ជា​ក្មេង​ជាង​ពេល​ផាត់​មុខ​ទៅ​ទៀត។

២.Min Ah (Girl's Day) វិញ​មិន​ភ័យ​ខ្លាច​ ក្នុង​ការ​បង្ហោះ​រូប​នាង​ជាមួយ​មុខមាត់​ទទេ​ឡើយ ព្រោះ​មើល​ទៅ​នៅ​តែ​ស្អាត ។

៣.Seol Hyun (AOA) ត្រូវ​បាន​គេ​សរសើរ​ថា​ជា "នារី​ក្នុង​សុបិន​របស់​ស្រី​ៗ​ដទៃ" ។ តែ​បន្ទាប់ពី​បែក​ធ្លាយ​រូប​មួយ​សន្លឹក​នេះ​មក គឺ​លែង​មាន​ក្ដី​ស្រមៃ​បែប​នោះ​ទៀត​ហើយ ព្រោះ​មុខ​នាង​ខ្លាញ់ និង​ស្បែក​ស្រអាប់។

៤.IU ត្រូវ​បាន​កោត​សរសើរ​ដោយ​ភាព​ស្រស់​ស្អាត និង​មើល​ទៅ​ក្មេង​ជាង​វ័យ ព្រោះ​គេ​តែង​ឃើញ​នាង​មាន​ស្បែក​ស​រលោង។ ប៉ុន្តែ​អ្នក​នឹង​បដិសេធ​បាន​ថា IU មើល​ទៅ​ស្រស់​ស្អាត​ពេល​តុបតែង​មុខ​តែ​ប៉ុណ្ណោះ។

៥.ភាព​ស្រស់​ស្អាត​របស់ Ji Yeon (T-ara) មិន​មាន​ភាព​សង្ស័យ។ ប៉ុន្តែ​ជាក់ស្ដែង​ពេល​គ្មាន​ការ​តុបតែង​ខ្លួន ទេ Ji Yeon មើល​ទៅ​ប្លែក​ពី​នៅ​ក្នុង​ឆាក ឬ​ស្ទូឌីយោ​ឆ្ងាយ​ណាស់។

៦.អ្នក​គាំទ្រ​របស់ Goo Hara ជាច្រើន​តែង​យល់​ថា​ស្បែក​មុខ​នាង​ប្រាកដ​ជា​ស្អាត​គ្មាន​កន្លែង​ទាស់​ឡើយ។ តែ​ពេល​នាង​បង្ហោះ​រូបភាព​ទើប​ក្រាក​ពី​គេង គឺ​មិន​សូវ​ជា​ឥត​ខ្ចោះ​ប៉ុន្មាន​ឡើយ។

៧.Gain (Brown Eyed Girls) តែងតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​ញាប់ញ័រ​ជាមួយ​ភ្នែក​ដ៏​សិចស៊ី។ តែ​ពេល​មិន​ទាន់ makeup ភ្នែក​របស់​នាង​គឺ​តូច​មែនទែន ហើយ​មើល​ទៅ​មិន​ស្អាត​ឡើយ។

៨.មុខ​របស់ Hyo Sung (Secret ) ពិតជា​ធ្វើឲ្យ​អ្នក​គាំទ្រ Kpop វិលមុខ។ មុខមាត់​ធម្មតា​មិន​សូវ​ទាក់ទាញ ដែល​ខុស​ឆ្ងាយ​ពី​នៅ​លើ​ឆាក ឬ​នៅ​ក្នុង​វីដេអូ​ចម្រៀង៕

ចុចអាន៖Song Hye Kyo ស្រស់​ស្អាត​កៀក​ជាប់​សមាជិក​ EXO និង​ប្រធានាធិបតី​កូរ៉េ

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម