ហ៊ានតែប្រហែសបន្តិច ស្ត្រីងាយនឹងមានបញ្ហារោគស្ត្រីទាំងនេះណាស់
- 2017-12-19 04:01:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ានតែប្រហែសបន្តិច ស្ត្រីងាយនឹងមានបញ្ហារោគស្ត្រីទាំងនេះណាស់
ក្នុងដំណើរនៃការលូតលាស់ឈានទៅរកភាពពេញវ័យ ស្ត្រីត្រូវឆ្លងកាត់ការប្រែប្រួលជាច្រើនជាហូរហែរ ដូចជាការប្រែប្រួលអ័រម៉ូន ផ្លូវចិត្ត អារម្មណ៍ បញ្ហាស្មារតី រាងកាយ និង មកឈាមរដូវ ។ ជាទូទៅស្ត្រីនឹងត្រូវបានគេរាប់ទុកថាពេញរូបរាងដំបូងបង្អស់ពេលចាប់ផ្តើមមករដូវ។
ស្របពេលដែលស្ត្រីចាប់ផ្តើមមករដូវ ស្ត្រីក៏ចាប់ផ្តើមប្រឈមខ្លាំងនឹងបញ្ហារោគស្ត្រីជាច្រើន ប្រសិនបើភ្លេចខ្លួន មិនបានយកចិត្តទុកដាក់ ឬ ខ្វះអនាម័យតែបន្តិច សូម្បីតែកង្វះដំណេក ឬ តានតឹងអារម្មណ៍ ក៏អាចបណ្តាលឲ្យឈាមរដូវមកមិនទៀងដែរ ។
បញ្ហារោគស្ត្រីដែលងាយនឹងកើតបំផុតមានដូចជា ៖
**ដំណោះស្រាយ**
យោងតាមការណែនាំរបស់អ្នកជំនាញផ្នែករោគស្ត្រី លោកស្រី សោម ម៉ាលីដា បានឲ្យដឹងថា ៖
ប្រសិនបើស្ត្រីមានអាការៈដូចរៀបរាប់ខាងលើ គួរប្រញាប់រួសរាន់ទៅមន្ទីពេទ្យ និងជួយគ្រូពេទ្យជំនាញផ្នែករោគស្ត្រីជាបន្ទាន់ មិនត្រូវពន្យារពេលឡើយ ព្រោះអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរពិបាកព្យាបាល ឬ ប៉ះពាល់អាយុជីវិតបាន ។
ប្រសិនបើស្ត្រីមិនទាន់មានអាការៈដូចរៀបរាប់ខាងលើនេះ តែម្តងម្កាលមានរមាស់ ឬ ធ្លាក់ស មានក្លិនមិនល្អត្រង់ទ្វាមាសនោះ អាចចាប់ផ្តើមអនុវត្តដូចខាងក្រោម ដើម្បីបង្ការ ៖
ប្រកាន់ភ្ជាប់អនាម័យជានិច្ច និង អនុវត្តអនាម័យត្រឹមត្រូវ
ត្រូវលាងសម្អាតដៃមុន និង ក្រោយពេលចូលបន្ទប់ទឹក (បន្ទោបង់ ឬ នោម)
ត្រូវលាងសម្អាតដៃមុនពេលហែកសំឡីអនាម័យប្រើ
ត្រូវប្រើសំឡីអនាម័យមានការត្រួសពិនិត្យគុណភាពត្រឹមត្រូវ ចៀសវាងប្រើសំឡីអនាម័យមានសារធាតុគីមីដែលធ្វើឲ្យកាន់តែខូចសុខភាព
គួរជ្រើសរើសប្រើសំឡីអនាម័យជំនួយសុខភាព ដែលមានស្រទាប់ Anion ដែលអាចបឺតស្រូប មេរោគ និង បាក់តេរីអាក្រក់ ហើយមានខ្យល់អុកស៊ីសែនចេញចូលល្អ
ត្រូវផ្លាស់ប្តូរសំឡីអនាម័យ ក្នុងចន្លោះ ៤ ឬ ៥ម៉ោង ឬ ឆាប់ជាងនេះបើសិនជាមានឈាមរដូវច្រើនដាច់ខាតមិនត្រូវទុកផ្អាប់យូរឡើយ
ត្រង់ប្រដាប់ភេទ ត្រូវតែលាងសម្អាតដោយទឹកស្អាត និង ជូតសម្អាតឲ្យស្ងួតល្អ ដោយក្រណាត់ ឬ ក្រដាសអនាម័យស្អាត (គ្មានក្លិនក្រអូប) បន្ទាប់ពីបន្ទោបង់ និង នោម
មុនប្រើបង្គន់ត្រូវឲ្យច្បាស់ថាទីនោះមានអនាម័យល្អ (ចៀសវាងការឆ្លងមេរោគ ) បើមានទឹកអនាម័យសម្លាប់មេរោគជូតលើមាត់បង្គន់ កាន់តែប្រសើរ
មួយថ្ងៃត្រូវប្តូរខោក្នុងឲ្យបានយ៉ាងហោចណាស់ ២ ដង ។ ប្រសិនបើអាកាសធាតុក្តៅស្អុះស្អាប់ ឬ អ្នកបែកញើសខ្លាំង ក៏គួរផ្លាស់ប្តូរចេញដែរ ។ ជៀសវាងពាក់ខោក្នុង១រយៈពេលច្រើនថ្ងៃ។
ដាច់ខាតកុំប្រើខោក្នុងថ្មីភ្លាមៗ ដោយមិនទាន់បានបោកសម្អាតឲ្យសោះ ។ ព្រោះជាធម្មតាក្រណាត់ថ្មីត្រូវបានគេដាក់សារធាតុគីមីកុំឲ្យ មានកណ្តុរកកេរ ឬកន្តៀកាត់ជាដើម ដែលនេះធ្វើឲ្យរម៉ាស់ ឬប៉ះពាល់ដល់ស្បូនទៀតផង។
ដាច់ខាតមិនត្រូវប្រើសាប៊ូលាងសម្អាតចូលជ្រៅទៅក្នុងទ្វាមាសឡើយ
ត្រូវផឹកទឹកឲ្យបានយ៉ាងហោចណាស់ ២ លីត្រកន្លះ ក្នុងមួយថ្ងៃ
លោកបន្តថា៖ « បើចេះតែរមាស់តិចៗមិនឈប់ ដំណោះស្រាយងាយ មិនចំណាយថវិការព្យាបាលច្រើន គឺលាងសម្អាតជាមួយទឹកអំបិល ។ របៀបផ្សំ ៖ ទឹក១លីត្រកន្លះ លាយជាមួយអំបិលក្រួស១ស្លាបព្រាដាឲ្យឆ្អិន ហើយអំបិលដែលប្រើនេះ មិនមានលាយសារជាតិអ៉ីយ៉ូត ។ លាងសម្អាត១ ថ្ងៃ២ ដង ព្រឹកពេលទើបភ្ញាក់ពីគេងម្តង និងល្ងាចក្រោយលាងសម្អាតខ្លួនមុនចូលគេងម្តងទៀត។ មិនចាំបាច់លាងទឹកចេញទេ គ្រាន់តែជូតឲ្យស្ងួតស្អាតបន្ទាប់មកគួរ ប្រើសំឡីអនាម័យ bamboo ប្រអប់តូច ដែលសម្រាប់ប្រើប្រចាំថ្ងៃ ដើម្បីបញ្ចប់មូលេហេតុរម៉ាស់ » ៕
អត្ថបទទាក់ទង
តោះ! មកស្គាល់សំឡីអនាម័យជួយសុខភាពបំផុត អាចជួយបង្ការរោគស្ត្រីបាន
ដល់ថ្ងៃហ្នឹងអត់ខ្វល់អាលីង! ធ្វើបានតែ ១១ ចំនុចនេះដឹងតែស្រួលខ្លួនខ្លាំងហ្មង
ចេញដើរលេង បើភ្លេចដាក់របស់នេះតាមខ្លួនស្ត្រីយើងអាចជួបរឿងធំ