នារីៗ​បើ​ចង់ឲ្យ​ស្បែក​ស្រស់​ស្អាត​ ភ្លឺ​រលោង គួរ​តែទទួល​យកវីតាមីន​ ៥ ប្រភេទ​នេះ

  • 2017-12-17 05:13:34
  • ចំនួនមតិ

ចន្លោះមិនឃើញ

បើ​សិន​ជា​អ្នក​ចង់​បាន​​ស្បែក​ស្រស់​ស្អាត​ និង​ មាន​សុខភាព​ល្អ​ អ្នក​គួរ​តែ​ព្យាយាម​ស្វែង​រក​អាហារ​ណា​ដែល​មាន​វីតាមីន​ល្អៗ ព្រោះក្នុង​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​សុទ្ធ​តែ​មាន​វីតាមីន​ផ្សេង​ៗ​គ្នា​។ កញ្ញា នឹង​បង្ហាញ​អ្នក​ពី​វិតាមីន​ដែល​ស្បែក​អ្នក​ត្រូវ​ការ​ចាំបាច់​បំផុត ៖​​

១. វីតាមីន​ A ៖ វា​ជា​វីតាមីន​មួយ​ដែល​ពង្រឹង​ និង​ជួសជុល​ជាលិកា​ចាស់​ៗ​ ដែល​ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​ ការ​ពារ​កុំ​ឲ្យ​ស្បែក​ស្ងួត​ គ្រើម​។​ វីតាមីន​នេះ​មាន​ក្នុង​អាហារ​ដូច​ជា​ ទឹកដោះគោ​ ស៊ុត​ ខ្លាញ់​ត្រី និង​បន្លែ​មួយ​ចំនួន​ដូចជា​ ខាត់ណា​ ការ៉ុត​ជាដើម។

២. វីតាមីន​ B ៖​ វា​ជួយ​ឲ្យ​សម្បុរ​នៃ​ស្បែក​កាន់​តែ​ស​​ភ្លឺ​រលោង​​ ហើយ​ថែម​ជំនួយ​ដល់​ការ​លូត​លាស់​សក់​ទៀត​ផង។ វីតាមីន​នេះ​មាន​នៅ​ក្នុង​អាហារ​ដូចជា​ ស្រូវសាលី ផ្សិត ធញ្ញជាតិ ទឹកដោះ​គោ​ជូរ​ និង​ នំប៉័ង​ត្នោត។​​​​

៣. វីតាមីន​ C ៖​ វា​ជួយ​ការ​ពារ​ស្បែក​របស់​អ្នក​ប្រឆាំង​ពី​ភាព​ចាស់​ ហើយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ទន់​ រលោង​ មើល​ទៅ​ក្មេង​ជាង​វ័យ​ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ឲ្យ​ភ្នែក​ និង​ អញ្ចាញ​ធ្មេញ​​របស់​អ្នក​រឹង​មាំ​ផង​ដែរ។ វា​មាន​នៅ​ក្នុង​ផ្លែឈើ​ ដូចជា​ ក្រូច​ឆ្មា ក្រូច ផ្លែ​ទំពាំង​បាយ​ជូរ​ ​ស្វាយ និង​មាន​ក្នុង​បន្លែ​ដូច​ជា​ខាត់ណា​ និង​ប៉េងប៉ោះ​។

៤. វីតាមីន E ៖ គឺ​ជា​វីតាមីន​មួយ​ដែល​សំខាន់​បំផុត​សម្រាប់​ស្បែក​​ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ទប់​ស្កាត់​ការ​ភាព​ចាស់​ជ្រីវជ្រួញ​ និង​ ជួយ​បំបាត់​ស្លាកស្នាម និង​សង្វារ​ជាដើម​។វា​មាន​នៅ​ក្នុង​ប្រេង​អូ​លីវ, សណ្ដែក​ដី, គ្រាប់​ផ្កា​ឈូករ័ត្ន​ អាល់ម៉ុង​ បន្លែ​បៃតង​និង​ស្រូវ​សាលី។

៥. វីតាមីន​ K ៖​ វា​ជួយ​បំបាត់​ស្លាក​ស្នាម​​ដែល​មាន​នៅ​លើ​បាន​យ៉ាង​ល្អ​បំផុត។ វីតាមីន​នេះ​មាន​នៅ​ក្នុង​បន្លែ​បៃតង​គ្រប់​ប្រភេទ។

ស្បែក​ស្អាត​គឺ​ជា​ក្ដី​ប្រាថ្នា​មួយ​របស់​មនុស្ស​ស្រី​គ្រប់​រូប ដូច្នេះ​ហើយ​អ្នក​ត្រូវ​ចេះ​ជ្រើស​រើស​អាហារ​ណា​ដែល​ល្អ​ចំពោះ​ស្បែក​ និង​ សុខភាព៕


ប្រភព៖ Stylecraze ប្រែ​សម្រួល៖ ផេង ផលធិតា