ប្រើ GPS តារា​ចម្រៀង​ចិន​ត្រូវ​ប្ដី​ចាប់​បាន​នាំ​ប្រុស​ចូល​សណ្ឋាគារ

  • 2017-12-17 04:25:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំឡុង​ពេល​លែងលះ​មិន​ទាន់​ដាច់​ស្រេច​នឹង​ប្ដី តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ចិន He Jie ត្រូវ​បាន​ប្ដី​ចាប់​បាន​នាំ​ប្រុស​ថ្មី​ចូល​សណ្ឋាគារ​ព្រោះ​ប្រើ GPS។

មុន​នេះ​បន្តិច ពិភព​សិល្បៈ​ចិន​បាន​រំជើបរំជួល​ដោយ​សារ​តារា​ចម្រៀង​ស្រី He Jie ត្រូវ​បាន​គេ​ចាប់​ភស្តុតាង​នាំ​ប្រុស​ចូល​សណ្ឋាគារ​ខណៈ​លែងលះ​មិន​ទាន់​ដាច់​នឹង​ប្ដី​។ តាម​នោះ​ដែរ តារា​ចម្រៀង He Jie និង​ប្ដី​ដែល​ជា​តារា​សម្ដែង He Ziming ទើប​តែ​លែងលះ​គ្នា​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ តែ​នាង​បាន​ចូល​សណ្ឋាគារ​ជាមួយ​ប្រុស​ថ្មី​តាំង​ពី​ខែ​តុលា​ម្ល៉េះ។

តាម​នោះ​ដែរ កាល​ពី​ថ្ងៃ​បុណ្យ​ហាឡូវីន​កន្លង​ទៅ​នេះ ក្រោយ​ពេល​បំពេញ​ការងារ​ចប់ តារា​ប្រុស​រូប​នេះ​បាន​ត្រលប់​មក​ផ្ទះ​វិញ​តែ​ឃើញ​តែ​កូន មិន​ឃើញ​ប្រពន្ធ។ ដឹង​ថា​មាន​រឿង​មិន​ល្អ​កើត​ឡើង លោក​ក៏​បើក​ទូរសព្ទ​មើល GPS ហើយ​ក៏​ឃើញ​ថា​ប្រពន្ធ​កំពុង​តែ​នៅ​សណ្ឋាគារ​មួយ។ ភ្លាម​ៗ​នោះ លោក​ក៏​ចេញ​ដំណើរ​ទៅ ពេល​ទៅ​ដល់​កន្លែង​ពិត​ជា​ឃើញ​ឡាន Porche របស់​ប្រពន្ធ​ខ្លួន​ពិត​មែន។

មុន​រឿង​នេះ​កើត​ឡើយ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​ទម្លាយ​ថា ក្រោយ​ឈ្លោះ​គ្នា​ម្ដង​ៗ He Jie តែង​ជួល​ក្រុម​សង្គម​ងងឹត​មក​វាយ​ធ្វើ​បាប​ប្ដី​ខ្លួន​ជា​ដំណំ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម