Song Hye Kyo ធ្វើឲ្យគេច្រណែនគ្រប់គ្នាព្រោះមុខអត់ផាត់ម្សៅក៏នៅតែស្អាត
- 2017-12-14 02:07:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Hye Kyo ធ្វើឲ្យគេច្រណែនគ្រប់គ្នាព្រោះមុខអត់ផាត់ម្សៅក៏នៅតែស្អាត
ក្នុងសកម្មភាពដំបូងរបស់ខ្លួនក្រោយមង្គលការ កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo បានធ្វើឲ្យស្រីៗច្រណែនគ្រប់គ្នាព្រោះនៅតែស្អាតឥតខ្ចោះទោះបីជាគ្មានផាត់មុខក៏ដោយ។
កាលពីព្រឹកព្រលឹមថ្ងៃទី ១៣ ខែធ្នូ កន្លងទៅនេះ តារាសម្ដែងស្រីលំដាប់ A កូរ៉េបានមានវត្តមាននៅព្រលានយន្តហោះ Incheon ដើម្បីទៅបំពេញការងាររបស់ខ្លួន។ នេះគឺជាសកម្មភាពការងារផ្លូវការទី១របស់តួរឿង "Full House” ក្រោយពីរៀបការរួច។
មានមុខនៅទីនេះ ស្រីស្អាតវ័យ៣៦ឆ្នាំក៏បានពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺបើទោះបីជាគ្មានជំនួយពីក្រែមម្សៅសូម្បីតែបន្តិច ក៏សម្រស់របស់ភរិយា Song Joong Ki នៅតែស្អាត ពិបាករកអ្នកប្រៀប៕