៥វិធី​សាស្ត្រ​ជួយ​ពន្លឿន​ដល់​ការ​ចង​ចាំ​ និង​រៀន​ឆាប់​ចេះ

  • 2017-12-06 07:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ក្លាយ​ជា​សិស្ស​ឆ្នើម​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។​ វា​ទាម​ទារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ឧស្សាហ៍​ព្យាយាម​ពី​ខ្លួន​អ្នក។​​ ប៉ុន្តែ​ចំពោះ​សិស្ស​ខ្លះ​វិញ​ទោះ​ខិត​ខំ​យ៉ាង​ណា​ក៏​លទ្ធផល​នៃ​ការ​សិក្សា​ពុំ​បាន​ដូច​ចិត្ត​ឡើយ​។​ ព្រោះ​ការ​ខិត​ខំ​របស់​គេ​ខ្វះ​តិចនិក​ទើប​បាន​ជា​មិន​សូវ​បាន​ផល​យ៉ាង​ដូចនេះ។​ដោយសារ​តែ​ដូច្នេះ​ហើយ​ទើប​កញ្ញា​សូម​បង្ហាញ​វិធី​សាស្ត្រ​ខ្លះ​ៗ​ ដែល​អាច​ជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចាំ​និង​ឆាប់​ចេះ​ហើយ​សម្រេច​ក្ដី​ស្រមៃ​ក្លាយ​ជា​សិស្ស​ឆ្នើម​ប្រចាំ​ថ្នាក់​បាន។​

១.​ កត់​ត្រា​ដោយ​សរសេរ​នឹង​ដៃ

សម័យ​នេះ​បច្ចេកវិទ្យា​ទំនើប​ដូច្នេះ​ការ​ប្រើ​ណូត​ក្នុង​កុំព្យូទ័រ​ដើម្បី​កត់​ត្រា​គឺ​មាន​ការ​ពេញ​និយម​។​ ព្រោះ​ការ​វាយ​កុំព្យូទ័រ​វា​លឿន​ជាង​អក្សរ​បាន​ស្អាត​ជាង។​ តែ​យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​កត់​ត្រា​ដោយ​ប្រើ​ប៊ិច​និង​ក្រដាស​ជួយ​ឲ្យ​ការ​ចងចាំ​បាន​ល្អ​ជាង។​ ព្រោះ​ពេល​អ្នក​កំពុង​វាយ​លើ​ក្ដារ​​កុំព្យូទ័រ​ គឺ​អ្នក​មិន​បាន​ផ្ដោត​លើ​ការ​គិត​ទេ​ តែ​អ្នក​បាន​គិត​ហើយ​ចង​ចាំ​ពេល​អ្នក​កត់​ក្នុង​ក្រដាស។​

២.​ គេង​សិន​សឹម​រៀន​ទៀត

គេង​ឬ​សម្រាក​បាន​គ្រប់​គ្រាន់​គឺ​ដើរ​ទន្ទឹម​គ្នា​ ប៉ុន្តែ​មាន​របៀប​គេង​និង​រៀន​ដែល​ជួយ​ឲ្យ​ការ​ចងចាំ​បាន​ល្អ​។​ អ្នក​គួរ​រៀន​ពី​ ល្ងាច​ដល់​ព្រលប់​បន្តិច​ ចូល​គេង​ឲ្យ​ឆ្អែត​ ព្រឹក​ឡើង​សឹម​រៀន​ទៀត។​​ ការ​សិក្សា​បាន​បង្ហាញ​ទៀត​ថា​ សិស្ស​ដែល​ធ្វើ​បែប​នេះ​ឆាប់​ចង​ចាំ​មេរៀន​ និង​ប្រលង​បាន​ល្អ​ជាង​សិស្ស​ ដែល​ប្រឹង​រៀន​ទាំង​យប់​ទាំង​ថ្ងៃ​ពេក។​

៣.​ ច្នៃ​មេរៀន​ឲ្យ​ងាយ​ស្រួល​ចាំ​

យក​មេរៀន​ធ្វើ​ដូច​ចម្រៀង​ ឬ​បង្កើត​ជា​រឿង​រ៉ាវ​ អ្វី​មួយ​ដែល​អ្នក​ងាយ​ស្រួល​ចាំ។​ ឧទាហរណ៍​ ថ្ងៃ​ទាំង​៧​ជា​ភាសា​អង់គ្លេស​គួរ​ទន្ទិញ​តែ​អក្សរ​ផ្ដើម​ ដូច​ជា​ MTWThFSaSu​ អី​ជា​ដើម។​

៤.​ ចេញ​ក្រៅ​ស្រូប​យក​ខ្យល់​

ពេល​ទន្ទិញ​មេរៀន​ច្រើន​ម៉ោង​ពេក​វា​ពិត​ជា​គ្មាន​ជួយ​ឲ្យ​អ្នក​ចាំ​បាន​ទាំង​អស់​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​វា​ធ្វើ​ឲ្យ​អ្នក​រៀន​លេង​ចូល​ទៀត​តែ​ម្ដង។​ ដូច​ច្នេះ​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​អ្នក​គួរ​តែ​ដើរ​ទៅ​ក្រៅ​ស្រូប​យក​ខ្យល់​អាកាស​១៥​ នាទី​​សឹម​មក​រៀន​បន្ត។ ធ្វើ​ដូច​នេះ​អ្នក​នឹង​ចងចាំ​បាន​កាន់​តែ​ប្រសើរ។​

៥.​ ទន្ទិញ​មេរៀន​លឺ​ៗ

ការ​ទន្ទិញ​មេរៀន​ឲ្យ​លឺ​ជួយ​ពញ្ញាក់​ អង្គ​ចងចាំ​របស់​ ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យ​ចាំ​មិន​ភ្លេច​ ផ្ទុយ​ពី​ការ​ទន្ទេញ​ខ្សឹប​ក្នុង​ចិត្ត​ អ្នក​នឹង​ចាំ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។​

ប្រភព៖ YouTube ប្រែ​សម្រួល៖ Pencharm