បន្ថយ​អាការ​ឈឺ​ធ្មេញ​ដោយ​គ្រឿង​ផ្សំ​ងាយ​ៗ​អាច​រក​នៅ​ផ្ទះ​បាន

  • 2017-12-01 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដង្កូវ​ស៊ី​ធ្មេញ​ ពុក​ធ្មេញ​ ហើម​អញ្ចាញ​ធ្មេញ​ និង​រាក់ស៊ី​ធ្មេញ​អី​ជា​ដើម​សុទ្ធតែ​បណ្ដាល​ឲ្យ​មាន​អាការ​ ឈឺ​ហើម​នៅ​ត្រង់​បរិវេណ​ដែល​ឈឺ​នោះ។​ ជា​ទូរ​ទៅ​គេ​អាច​ប្រើ​ថ្នាំ​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​ តែ​បើ​ឈឺ​យូរ​ថ្ងៃ​មិន​បាត់​ គួរ​តែ​សាក​វិធី​បន្ថយ​ភាព​ឈឺ​ចាប់​ធម្មជាតិ​វិញ​ ព្រោះ​ប្រើ​ថ្នាំ​ច្រើន​អាច​ប៉ះ​ពាល់​ដល់​សុខភាព​។​ អ្នក​អាច​យក​គ្រឿង​ផ្សំ​ងាយ​ៗ​ដែល​មាន​នៅ​ក្នុង​ផ្ទះ​ស្រាប់​ដូច​ជា​៖​

១.​ខ្ពុរ​ទឹក​អំបិល

ការ​ខ្ពុរ​ទឹក​អំបិល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​បន្ថយ​អាការ​ឈឺ​ធ្មេញ​ ឬ​ហើម​អញ្ចាញ​។​ ព្រោះ​ជាតិ​ប្រៃ​ចូល​ទៅ​សម្លាប់​មេរោគ​ និង​ជួយ​ឲ្យ​ស្ពឹក​នៅ​ម្ដុំ​កន្លែង​ឈឺ​។​ វិធី​ធ្វើ​ គឺ​ដាក់​អំបិល​១​ស្លាប​ព្រា​បាយ​ក្នុង​ទឹក​កន្លះ​កែវ​រួច​កូរ​ឲ្យ​សព្វ​ សឹម​ខ្ពុរ​ ឬ​ បៀម​ទុក​៥​នាទី​ សឹម​ខ្ជាក់​ចេញ។​ អាច​ធ្វើ​បាន​គ្រប់​ពេល​ដែល​ឈឺ​ធ្មេញ។​

២.​ ស្អំ​ទឹក​កក

រូបតំណាង

ស្អំ​ទឹក​កក​អាច​បន្ថយ​ភាព​ឈឺ​ចាប់​គ្រប់​កន្លែង​ និង​គ្រប់​របួស​​ដូច​ជា​វះ​កាត់​ ឬ​ ឈឺ​ពោះ​អី​ជា​ដើម​ ។​ សម្រាប់​អាការ​ឈឺ​ធ្មេញ​ទឹក​កក​ក៏​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​យ៉ាង​មាន​ប្រសិទ្ធភាព​បាន​ដូច​គ្នា។

៣.​ ខ្ទឹម​ស

ខ្ទឹម​សត្រូវ​បាន​ប្រជាជន​លោក​ខាង​លិច​ទទួល​ស្គាល់​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ថា​ អាច​យក​ជា​ថ្នាំ​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ វិធី​ប្រើ​ដោយ​ចិញ្ច្រាំ​ខ្ទឹម​ ២-៣​ កំពឹស​ លាយ​ជា​មួយ​អំបិល​បន្តិច​យក​ទៅ​ដាក់​នៅ​ត្រង់​កន្លែង​ឈឺ​រួច​ទុក​ចោល​៣០​នាទី​ចាំ​ខ្ពុរ​មាត់។​

៤.​ ស្លឹក​ត្របែក​

ស្លឹក​ត្របែក​មាន​សារជាតិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ព្យាបាល​របួស​ឲ្យ​ឆាប់​ជា។​ វា​ក៏​អាច​ប្រើ​សម្រាប់​ជំងឺ​មាត់​ធ្មេញ​បាន​ដែរ។​ វិធី​ប្រើ​គឺ​គ្រាន់​តែ​យក​ស្លឹក​ត្របែក​ បុក​ឲ្យ​មត់​រួច​ដាក់​ក្នុង​ទឹក​ក្ដៅ​ដាំ​ពុះ។​ ពេល​ណា​ឈឺ​ធ្មេញ​គ្រាន់​តែ​យក​ទឹក​ស្លឹក​ត្របែក​មក​ខ្ពុរ​ នឹង​បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ។​

៥.​ ប្រេង​ស្លឹក​ធីម

រូបតំណាង

ធីម​ជា​គ្រឿង​ចំណាំ​ដាក់​រោយ​លើ​នំ​ភីហ្សា​ដើម្បី​ឲ្យ​មាន​រសជាតិ​កាន់​តែ​ឈ្ងុយ។​ ធីម​មាន​សារជាតិ​ប្រឆាំង​នឹង​បាក់តេរី​ ថែម​ទាំង​មាន​ប្រសិទ្ធភាព​អាច​កាត់​បន្ថយ​អាការ​ឈឺ​ធ្មេញ​បាន​ទៀត​ផង​។ដោយ​គ្រាន់​តែ​យក​ប្រេង​ស្លឹក​ធីម​មក​លាយ​ជា​មួយ​ទឹក​ ហើយ​យក​សំឡី​ផ្ដិត​លាប​ត្រង់​បរិវេណ​ដែល​ឈឺ​និង​បាត់​ជា​មិន​ខាន។៕

ចុចអាន៖រឿង​ ៦យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ដែល​​ក្រពះ​​នៅ​ទទេ​ស្អាត​ឡើយ

ប្រភព៖ healthline ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម