៨ ស្នៀតក្នុងនាមជាកូនប្រសាធានាថាម្តាយក្មេកនឹងទន់ចិត្តស្តូក

  • 2017-11-28 08:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ឈ្លោះ​គ្នា ​មិន​ចាត់​ទុក​ថា​ជា​ទំនាក់​ទំនង​ដែល​ល្អ​ពិត​ប្រាកដ​ទេ​៨ ស្នៀតជួយឱ្យទំនាក់ទំនងជាមួយម្តាយក្មេកកាន់តែស្អិតល្មួត ចុះ​ទម្រាំ​រស់​នៅ​ជាមួយ​សាច់​ថ្លៃ​ទៀត​តើ​នឹង​ពិបាក​យ៉ាង​ណា​ទៅ​? សម្រាប់​អ្នក​ជា​កូន​ប្រសា​ស្រីដែលរស់នៅជាមួយម្តាយក្មេក គួរ​គប្បី​មាន​ស្នៀត​ទាំង​ ៨ ខាង​ក្រោម​នេះ​ជាប់​ខ្លួន ​ដើម្បី​ឱ្យ​ទំនាក់​ទំនង​កាន់​តែ​ស្អិត​ល្មួត​៖

១. គោរព​តែ​មិន​ខ្លាចញ័រ

គាត់​ជា​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​ជាង​យើង ​ដូច្នេះ​យើង​ត្រូវ​មាន​ការ​គោរព​ចំពោះ​គាត់​វា​ជា​រឿង​ធម្មតា​ទេ ​ប៉ុន្តែ​ក៏​មិន​មែន​ដល់​ថ្នាក់​ខ្លប​ខ្លាច​ញីញ័រ​ពេក​ដែរ​។

២. ស្វែង​យល់​ពី​គាត់

គួរ​ស្ទាប​ស្ទង់​ពី​អ្វី​ដែល​គាត់​ចូល​ចិត្ត ​និង​អ្វី​ដែល​គាត់​មិន​ចូល​ចិត្ត ធ្វើ​បែប​នេះ​អ្នក​មិន​បាច់​បារម្ភ​ខ្លាច​​រក​វិធី​ផ្គាប់​ចិត្ត​គាត់​មិន​បាន​ទេ​។

រូបតំណាង

**៣. មិនទើសច្រើន**

អ្វី​ដែល​​ត្រូវ​ចង​ចាំ​មួយ​ទៀត​គឺ​ មនុស្ស​ចាស់​តែង​តែ​មាន​ចរិត​ឯករាជ្យ​បន្តិច​ហើយ ​មាន​រឿង​ខ្លះ​អ្នក​កុំ​ទៅ​ប្រកាន់​ច្រើន​ពេក​អី ​ធ្វើ​មិន​ដឹង​មិន​ឮខ្លះ​ទៅ​។

៤. ស្តាប់​ការ​ទូន្មាន​របស់​គាត់

ទោះ​អ្នក​គិត​ថា​រឿង​នោះ​មិន​សំខាន់​ក៏​ដោយ​ តែ​បើ​គាត់​និយាយ​ហើយ​អ្នក​ត្រូវ​តែ​ត្រង​ត្រាប់​ស្តាប់​។ ពេល​ខ្លះ​ការ​ឱ្យ​ដំបូន្មាន​របស់​គាត់​ អាច​ជា​គន្លឹះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវិត​របស់​អ្នក​នៅ​ថ្ងៃ​ណា​មួយ​ក៏​ថា​បាន​។

រូបតំណាង

៥. រៀប​ចំ​ការ​ភ្ញាក់​ផ្អើល​

មនុស្ស​ចាស់​ចិត្ត​ច្រើន​ណាស់​ ឆាប់​ងងក់​ ហើយ​ក៏​ឆាប់​អន់​ចិត្ត​ដែរ​ ដូច្នេះ​បើ​មាន​ការ​រៀប​ចំ​ភ្ញាក់​ផ្អើល​សម្រាប់​គាត់​ នោះ​គាត់​នឹង​គិត​ថា​អ្នក​ទុក​គាត់​ជា​មនុស្ស​ពិសេស​មិន​ខាន​។

៦. ព្យាយាម​និយាយ​លេង

ត្រូវ​និយាយ​លេង​ជាមួយ​គាត់​ឱ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ភាព​ស្និទ្ធ​ស្នាល ​និង​ការ​យល់​ចិត្ត​គ្នា​ យូរ​ៗ​ទៅ​អ្នក​នឹង​លែង​មាន​អារម្មណ៍​ទើស​ទាល់​ជាមួយ​គាត់​ហើយ​។

៧. កុំ​ព្យាយាម​ប្រៀប​ធៀប​

ឧទាហរណ៍​ថា​នៅ​ពេល​ដែល​មាន​ការ​ឈ្លោះ​ទាស់​គ្នា​ អ្នក​កុំ​ព្យាយាម​ប្រើ​ពាក្យ​ថា​ «ខ្ញុំហត់ ខ្ញុំ​រវល់​ជាង​ម៉ាក់​ឯង​ទៀត​» ឱ្យ​សោះ​។ និយាយ​បែប​នេះ​មិន​ខុស​ពី​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង​ទេ​ ព្រោះ​តាម​ពិត​ទៅ​គាត់​ក៏​រវល់​ជាមួយ​ការងារ​ផ្ទះ​មិន​ខុស​ពី​យើង​ដែរ​។

៨. ប្រើ​សម្តី​ផ្អែម

អាច​និយាយ​ថា​មនុស្ស​ចាស់​គឺ​ស៊ី​ជោរ​បន្តិច​ហើយ​ តែ​បើ​អាច​គួរ​តែ​ឧស្សាហ៍​ហៅ​គាត់​ថា ​ម៉ាក់ ​ឱ្យ​ផ្អែម​រលួយ​ជា​ញឹក​ញាប់​ទៅ​៕

ចុចអាន៖គូស្នេហ៍​មានគម្រោង​រៀបការ​ គួរ​ពិភាក្សា​រឿង​ទាំង​នេះ​​ឲ្យ​ច្បាស់​សិន

ប្រភព៖ Boldsky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម