ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​នារី​ដ៏​ទាក់ទាញ​ម្នាក់​តាម​វិធី​ទាំង​នេះ

  • 2017-11-23 06:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ទាក់ទាញ​ដែរ តែ​ពេល​ខ្លះ​ចរិត​មក​ពី​កំណើត មិន​សូវ​ចេះ​និយាយ​ស្ដី ឬ​និយាយ​ទៅ​មិន​សូវ​មាន​គេ​ចាប់​អារម្មណ៍​ដែល​ពិបាក​នឹង​កែ។ បើ​សិន​ជា​អ្នក​ចង់​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ទៅ​ជា​នារី​ដ៏​ទាក់ទាញ​ម្នាក់ គួរ​តែ​សាក​តាម​វិធី​ទាំង​នេះ ៖

១. ចេះ​បង្កើត​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ

ចេះ​រៀប​ចំ​ពាក្យ​ក្នុង​ការ​និយាយ​​ដោយ​មាន​ភាព​ស្រស់ស្រាយ និង​រាក់ទាក់​នៅ​ក្នុង​នោះ​ទោះបី​ជា​ត្រឹម​តែ​ពាក្យ​ថា «សួស្ដី​»ក៏​ដោយ។ ចេះ​ប្រើ​តិចនិក​ក្នុង​ការ​លើក​ដាក់​សម្លេង​ ទន់ ផ្អែម និង​រីករាយ​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​មាន​អារម្មណ៍​​ល្អ​ទៅ​តាម​ការ​និយាយ​របស់​អ្នក។

រូបតំណាង

**២. ធ្វើ​ខ្លួន​ទៅ​តាម​ធម្មជាតិ**

មាន​ន័យ​កុំ​ព្យាយាម​បត់​ខ្លួន​ឯង ១៨០ ដឺក្រេ​ពេក ព្រោះ​នៅ​ពេល​ដែល​អ្នក​ប្រឹង​កែប្រែ​ខ្លួន​ឯង​ពេក​នោះ​នឹង​មើល​ទៅ​ខុស​ទំនង រឹងៗ ឬ​អាច​និយាយ​បាន​ថា​គ្រាន់​តែ​ឃើញ​ក៏​ដឹង​ថា​សម្ដែង​បាត់​ទៅ​ហើយ។ គួរ​តែ​ធ្វើ​ជា​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ហើយ​កែប្រែ​នូវ​ចំណុច​មិន​ល្អ​ដែល​ខ្លួន​មាន​តិចតួច​ និង​ទាញ​វា​ឲ្យ​មក​ជា​ធម្មជាតិ​យើង​មក។

៣. មើល​ពី​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ដែល​អ្នក​ត្រូវ​និយាយ​ជាមួយ

ដើម្បី​កុំ​ឲ្យ​មាន​ការ​ខុសឆ្គង និង​ផ្ទុយ​គ្នា​អ្វី​មួយ​នោះ អ្នក​គួរ​តែ​ដឹង​ពី​ចំណូល​ចិត្ត​របស់​មនុស្ស​ដែល​អ្នក​ត្រូវ​ប្រាស្រ័យ​មុន​សិន ព្រោះ​ធ្វើ​បែប​នេះ​អាច​ឲ្យ​អ្នក​មាន​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​ក្នុង​ក្រសែភ្នែក​គេ។

រូបតំណាង

៤. រក្សា​ស្នាម​ញញឹម

ស្នាម​ញញឹម​ជា​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​សម្រាប់​មនុស្ស ដូច្នេះ​បើ​អាច​អ្នក​គួរ​តែ​ញញឹម​ឲ្យ​បាន​ច្រើន ព្រោះ​វា​ក៏​ជា​កម្លាំង​រុញ​សម្រស់​អ្នក​ឲ្យ​កាន់​តែ​ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់

៥. ចំណេះដឹង

អ្នក​ត្រូវ​មាន​ចំណេះ​ដឹង ព្រោះ​បើ​មិន​ដូច្នោះ​ទេ​ពេល​ដែល​អ្នក​ចូល​និយាយ​ជាមួយ​គេ នឹង​មិន​ស៊ី​គ្នា​ឡើយ។ អ្នក​បាន​ត្រឹម​តែ​ស្ដាប់ ហើយ​មិន​អាច​និយាយ​ប្រទាក់​ក្រឡា​ជាមួយ​នឹង​គេ​នោះ​ទេ ដូច្នេះ​ចំណេះ​ដឹង​ពិត​ជា​សំខាន់​ណាស់។

៦. រៀប​ចំខ្លួន​ឲ្យ​បាន​ស្អាត​សមរម្យ

ការ​រៀបចំ​ខ្លួន​ក៏​ជា​ការ​ទាក់ទាញ​មួយ​ដែរ ព្រោះ​វា​អាច​ឆ្លុះ​ឲ្យ​ឃើញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា។ អ្នក​គួរ​តែ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ស្អាត រម្យទម បែប​ថ្លៃថ្នូរ និង​មើល​ទៅ​តាម​ស្ថានភាព។​

ចរិត​ធម្មជាតិ​យើង​មិន​គួរ​ផ្លាស់​ប្ដូរនោះ​ទេ តែ​ត្រូវ​ប្ដូរ​នូវ​ចំណុច​អាក្រក់​ទៅ​ជា​ចំណុច​ល្អ ដើម្បី​ឲ្យ​ខ្លួន​ឯង​កាន់​តែ​ពិសេស៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម