​ទង្វើ​ឆ្កួត​ៗ​តែ​គួរ​ឲ្យ​ស្រលាញ់​ដែល​កើត​ឡើង​នៅ​ពេល​យើង​លួច​ស្រលាញ់​នរណា​ម្នាក់

  • 2017-11-22 02:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លួច​ស្រលាញ់​នរណា​ម្នាក់​គឺ​ជា​អារម្មណ៍​ដែល​អ្នក​ណា​ក៏​ធ្លាប់​ឆ្លង​កាត់​នោះ​ដែរ។ នៅ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ យើង​នឹង​សកម្មភាព​ចម្លែក​ៗ​ទាំង​ពេល​ខ្លះ​មិន​ដឹង​ខ្លួន ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​សកម្មភាព​ទាំង​នោះ។

១. តាម​ដាន​បណ្ដាញ​សង្គម​របស់​គេ

ទទួល​ស្គាល់​ទៅ​ថា នេះ​គឺ​សកម្មភាព​ដំបូង​គេ​បង្អស់​ដែល​អ្នក​ធ្វើ​នៅ​ពេល​អ្នក​លួច​ស្រលាញ់​គេ។ អ្នក​នឹង​ជីក​កកាយ​ពី Facebook រហូត​ដល់ Instagram របស់​គេ​ដើម្បី​រក​ឲ្យ​ឃើញ​ថា​គេ​មាន​សង្សារ​ឬ​នៅ ហើយ​ចូល​ចិត្ត​ធ្វើ​អ្វី​ខ្លះ​ពេល​ទំនេរ។ និយាយ​រួម​ទៅ​អ្នក​ហាក់​ដូច​ក្លាយ​ជា​ភ្នាក់​ងារ FBI តែ​ម្ដង។

២. ឈរ​ចាំ​កន្លែង​ដែល​គេ​ឧស្សាហ៍​ដើរ​ឆ្លង​កាត់

នេះ​គឺ​ជា​សកម្មភាព​ដែល​គួរ​ឲ្យ​អស់​សំណើច​បំផុត។ ដើម្បី​បាន​ជួប​មុខ​គេ អ្នក​សុខ​ចិត្ត​ទៅ​ឈរ​ចាំ​នៅ​កន្លែង​ដើរ​គេ​ឧស្សាហ៍​ទៅ​មក​បើ​ទោះ​បី​ជា​វា​នៅ​ឆ្ងាយ​ពី​ផ្ទះ ឬ​សាលា​អ្នក​ក៏​ដោយ។

៣. អួត​ពី​គេ​ទៅ​កាន់​មិត្តភ័ក្ដិ

បើ​ទោះ​បី​ជា​អ្នក​ទាំង​២​មិន​ទាន់​ជា​អ្វី​នឹង​គ្នា​ក៏​ដោយ ក៏​អ្នក​ដើរ​អួត​ប្រាប់​គេ​ពី​ចំណុច​ល្អ​របស់​អ្នក​ដែល​អ្នក​លួច​ស្រលាញ់​ដែរ។ គេ​ពូកែ​អញ្ចេះ គេ​ពូកែ​អញ្ចោះ អ្នក​និយាយ​ដូច​អ្នក និង​គេ​ស្និទ្ធស្នាល​នឹង​គ្នា​ណាស់​ចឹង ទាំង​ដែល​មិន​ដែល​និយាយ​រក​គ្នា​ផង។

៤. សរសេរ​ឈ្មោះ​គេ​ដោយ​មិន​ដឹង​ខ្លួន

ពេល​លួច​ស្រលាញ់​នរណា​ម្នាក់ ហាក់​ដូច​អារម្មណ៍​របស់​គេ​គឺ​ពោរពេញ​ទៅ​ដោយ​រូបភាព​របស់​គេ​គ្រប់​ពេល​វេលា។ ជំនួស​ឲ្យ​ការ​គូស​វាស​ផ្ដេសផ្ដាស​ពេល​ទំនេរ អ្នក​នឹង​សរសេរ​ឈ្មោះ​គេ​ដោយ​មិន​ដឹង​ខ្លួន ហើយ​ក៏​មិន​ដឹង​ថា​ហេតុអ្វី​ក៏​យើង​ធ្វើ​ដូច​នេះ​ដែរ។

៥. មើល​តារា​និករ

គេ​តែង​និយាយ​ថា អ្នក​ដឹង​ថា​ខ្លួន​លួច​ស្រលាញ់​គេ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ស្វែង​រក​ថា​តារានិករ​របស់​អ្នក​ទាំង​២​សម​គ្នា​ឬ​អត់ ទាំង​ដែល​ខ្លួន​មិន​មែន​ជា​មនុស្ស​អប្បិយជំនឿ​ក៏​ដោយ។ អ្នក​អាច​ប្រើ​រយៈ​ពេល​រាប់​ម៉ោង​ដើម្បី​មើល​ថា តារានិករ​របស់​អ្នក​ត្រូវ​គ្នា​ប៉ុន្មាន​ភាគរយ ហើយ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទើប​មាន​សុភមង្គល​ជាមួយ​គ្នា។

ធ្លាប់​អីចឹងដែរ​ឬអត់?

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម