បកស្រាយ​បញ្ហា​ដែល​គេ​ច្រើន​និយាយ​ថា ញ៉ាំ​ហឹរ​ធ្វើឲ្យ​ឈឺ ​រលាក ឬ​ដំបៅ​ក្រពះ

  • 2017-11-18 01:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​នេះ​ជា​រឿង​ពិត​ឬ​យ៉ាង​ណា? ព្រោះ​ពាក្យ​នេះ​មាន​មនុស្ស​ជាចច្រើន​តែង​និយាយ​ត​ៗ​គ្នា។ ការ ស្រាវជ្រាវ​ក្នុង​​ឆ្នាំ ២០០៦ ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​​អាហារវិទ្យាសាស្ត្រ និង​អាហា​រូបត្ថម្ភ​បាន​រក​ឃើញ​​ថា​កាល់ស្យូម​ដែល​មាន​ក្នុង​ម្ទេស ជា​សារធាតុសកម្ម​ផ្តល់​នូវ​ការការពារ​ប្រឆាំង​នឹង​​ជំងឺ​ដំបៅ​ក្រពះ​មួយ​ចំនួន​។ វា​រំញោច​សរសៃ​ប្រសាទ​នៅ​ក្នុង​ក្រពះ និង​សម្រាប់​ការពារ​ប្រឆាំង​នឹង​​ភ្នាក់ងារ​បង្ក​ឲ្យ​មាន​​របួស។

រូបតំណាង

ការ​សិក្សា​នោះ​បាន​លើក​ឡើង​ពី​ការ​សិក្សា​ស្រដៀង​គ្នា ដែល​ធ្វើឡើង​នៅ​ប្រទេស​​សឹង្ហបូរី និង​ម៉ាឡេស៊ី​របស់​លោក​វេជ្ជបណ្ឌិត Dr Gwee Kok Ann ប្រធានវេជ្ជសាស្ត្រ និង​អ្នក​ឯកទេស​ខាង​ក្រពះ​ពោះវៀន ដោយ​បាន​បន្ថែម​ថា​ជំងឺ​​ក្រពះ​រលាក ដំបៅ និង​មហារីក​ត្រូវ​បាន​គេរក​ឃើញ​​ថា​កើត​មាន​ញឹកញាប់​​លើ​ជនជាតិ​ចិន-សិង្ហបុរី ជា​ជាង​ជនជាតិ​ម៉ាឡេ ឬ​ឥណ្ឌា។ ព្រោះ​ជនជាតិ​ម៉ាឡេ ឬ​ឥណ្ឌា​មាន​ទំនោរ​ញ៉ាំ​ម្ទេស ឬ​ហឹរ​ច្រើន។ ការស្រាវជ្រាវមួយបានកត់សម្គាល់ថាដំបៅក្រពះមានច្រើនជាង ៣ ដង​លើ​ជនជាតិ​ចិន ច្រើន​ជាង​ជនជាតិ​ម៉ាឡេ ឬ​ជនជាតិ​ឥណ្ឌា។ តាមពិត​ដំបៅ​ក្រពះ​គឺ​បណ្ដាល​មកពី​ការ​ឆ្លង​​មេរោគ​ប៉ុណ្ណោះ ហើយ​ប្រភេទ​បាក់តេរី Helicobacter pylori (H. pylori) ត្រូវ​បាន​រក​ឃើញ​ក្នុង​ខ្លួន​ប្រជាជន​ជាង​ពាក់​​កណ្តាល​នៃ​ពិភពលោក និង​ជា​ធម្មតា​មិនមាន asymptomatic ក៏​ដូចជា​ការ​ប្រើថ្នាំ​ប្រឆាំង​នឹង​ការ​រលាក nonsteroidal (NSAIDs) ដូចជា​ពពួក​ថ្នាំ​អាស្ពីរីន​ជាដើម។ យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ​បាន​ឲ្យ​ដឹង​ថា នៅ​​សហរដ្ឋអាមេរិក ជំងឺ​ដំបៅ​ក្រពះ​មាន​ប្រមាណ ៨០ ភាគរយ​ដែល​បណ្តាល​មក​ពីបាក់តេរី Helicobacter pylori។ ដូចនេះ​ការ​ញ៉ាំ​ម្ហូប​អាហារ​ហឹរ​មិន​ធ្វើឲ្យ​អ្នក​ឈឺ​ក្រពះ​ទេ៕

ចុចអាន៖ការ​ញ៉ាំ​ហឹរ​​ មានគុណ​ប្រយោជន៍ចំពោះ​សុខភាព​អស្ចារ្យបំផុត!

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម